ព័ត៌មាន

ព័ត៌មានទូទៅ និង ព័ត៌មានអំពីវិស័យប្រេងឥន្ធនៈ
26
Aug

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោ សែនជ័យ

ក្រុមហ៊ុន ប្រេងឥន្ធនៈ ប៊ីវីអឹម មានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម និងក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោ សែនជ័យ កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា នៅកីឡដ្ឋានបាល់ទាត់ AIA Stadium KMH Park ។ នេះជាលើកទីមួយហើយដែល​ ប៊ីវីអឹម បានចូលរួមសហការ និងឧបត្ថម្ភក្លឹបបាល់ទាត់ជាផ្លូវការ។ ប៊ីវីអឹម ចាត់ទុកថានេះ ជាជំហានដ៏សំខាន់មួយក្នុងកិច្ចការងារទំនួលខុសត្រូវសង្គម និងការអភិវឌ្ឍនភាពជាដៃគូ។ លោកស្រី មាស គន្ធា នាយិការង ក្រុមហ៊ុន ប្រេងឥន្ធនៈ ប៊ីវីអឹម មានប្រសាសន៍ថា "ការសហការនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប៊ីវីអឹម មានមោទនភាពក្នុងការរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងស្រុក និងមានជំនឿយ៉ាងមុតមាំថា ក្រុមបាល់ទាត់កម្ពុជា មានសក្តានុពលអាចចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់នៅលើឆាកអន្តរជាតិ"។

អានអត្ថបទពេញ→
07
Aug

បំពេញភាពប្រសើរ៖ ប៊ីវីអឹម គាំទ្រកសិករដោយជាវល្ហុង១២តោន ចែកជូនអតិថិជនដោយមិនគិតថ្លៃ

ពីសហគមន៍របស់កសិករឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល រហូតមកដល់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ ផ្លែល្ហុងចំនួន ១២តោន ត្រូវបានដឹកជញ្ជូនចេញពីចំការរាប់ហិចតារបស់ប្រជាកសិករខ្មែរជាបន្តបន្ទាប់ ដែលប្រៀបបាននឹងការដកបន្លាចេញពីទ្រូងប្រជាកសិករ នៅក្នុងរដូវកាលប្រមូលផលដែលមានបរិមាណសំបូរហូរហៀរ។ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានជាវផ្លែល្ហុងទាំំងនោះ ដោយយកមកចែកជូនដោយមិនគិតថ្លៃដល់រាល់អតិថិជនដែលមកចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ រៀងរាល់សប្តាហ៍ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ 2025។ សកម្មភាពនេះ គឺដើម្បីចូលរួម

អានអត្ថបទពេញ→
30
Jun

ប៊ីវីអឹម បើកស្ថានីយថ្មី ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល នៅខេត្តបាត់ដំបង

ប៊ីវីអឹម មានសេចក្តីសោមនស្សរីករាយ ក្នុងការបើកដំណើរការស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល ក្នុងខេត្តបាត់ដំបង ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។ ប៊ីវីអឹម មានសេចក្តីរំភើបរីករាយក្នុងការបម្រើប្រជាពលរដ្ឋនៅអន្លង់វិល និងតំបន់ជុំវិញ ដែលនាំមកនូវភាពងាយស្រួល ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលល្អប្រសើរជូនអ្នកប្រើប្រាស់ និងសហគមន៍នៅតំបន់នោះ។ ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល គឺជាស្ថានីយស្តង់ដាទីបីរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម។ នៅឆ្នាំ ២០២៣ យើងបានបើកស្ថានីយស្តង់ដាផ្លូវការដំបូងរបស់យើងនៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

អានអត្ថបទពេញ→