ទំនួលខុសត្រូវសង្គម

ទំនួលខុសត្រូវសង្គម

បំពេញភាពប្រសើរ!

នៅក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ទំនួលខុសត្រូវសង្គម (CSR) គឺជាផ្នែកសំខាន់មួយនៅក្នុងចក្ខុវិស័យរបស់ពួកយើង។ គោលបំណងរបស់ពួកយើងដែលធំជាងប្រាក់ចំណេញ គឺផ្តល់ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ដល់សហគមន៍ បុគ្គលិក ក្រុមហ៊ុន និងអ្នកដែលពាក់ព័ន្ធទាំងអស់។ ពួកយើងជឿជាក់ថា ការរួមចំណែកក្នុងសហគមន៍អាចបង្កើនចំណងកាន់តែរឹងមាំក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ ដូច្នេះហើយ ចាប់តាំងពីមានវត្តមានក្នុងវិស័យប្រេងឥន្ធនៈនេះមក ពួកយើងបានចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវជាមួយសង្គម និងសហគមន៍ តាមវិធីចែករំលែក និងលទ្ធភាពរបស់ពួកយើងជាបន្តបន្ទាប់រហូតមក។

នៅឆ្នាំ ២០២៤ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានផ្តួចផ្តើមកម្មវិធីទំនួលខុសត្រូវសង្គមក្រោមចំណងជើងថា ‘បំពេញភាពប្រសើរ’។ គោលបំណងរបស់ ‘បំពេញភាពប្រសើរ’ គឺដើម្បីរួមចំណែកក្នុងការនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធ។

ព័ត៌មានថ្មីៗ