គោលបំណងរបស់ពួកយើង គឺបង្កើតបណ្តុំសេវាកម្មដែលជាតម្រូវការរបស់សហគមន៍ មិនមែនត្រឹមតែជាស្ថានីយលក់ប្រេងឥន្ធនៈនោះទេ
ចក្ខុវិស័យ បេសកកម្ម ការសន្យា
ចក្ខុវិស័យ
“ក្រុមហ៊ុន ផ្គត់ផ្គង់ថាមពលក្នុងស្រុកដែលផ្តល់នូវវឌ្ឍនភាពប្រកបដោយនិរន្តរភាពដល់ប្រជាពលរដ្ឋកម្ពុជា”
បេសកកម្ម
“ដើម្បីបង្កើតម៉ាកយីហោក្នុងស្រុកដែលគួរឱ្យទុកចិត្ត និងផ្តល់នូវកំណើនអាជីវកម្ម និងវិបុលភាពប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាពដល់អតិថិជន ភាគហ៊ុនិក សហគមន៍ និងប្រជាពលរដ្ឋទូទៅ”
ការសន្យា
“ផ្តល់នូវផលិតផលដែលមានគុណភាព បរិមាណត្រឹមត្រូវ ជាមួយនឹងសេវាកម្មដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពខ្ពស់”
តម្លៃស្នូលរបស់ពួកយើង
នៅក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ពួកយើងជឿជាក់ថាភាពជោគជ័យពិតប្រាកដកើតចេញពីវិន័យ ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការចូលរួមជាសមូហភាពពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងស្ថាប័ន។ ទស្សនវិជ្ជារបស់ពួកយើង គឺស្ថិតនៅជុំវិញមូលដ្ឋានគ្រឹះទាំងនេះ ដើម្បីដឹកនាំពួកយើងក្នុងរាល់ប្រតិបត្តិការ និងកិច្ចទំនាក់ទំនង។ ក្នុងនាមជាក្រុមហ៊ុនដែលផ្អែកលើគុណតម្លៃជាមូលដ្ឋាន ពួកយើងប្រកាន់ខ្ជាប់នូវជំនឿជាក់យ៉ាងមុតមាំ ដែលរួមបញ្ចូលនៅក្នុងគោលការណ៍ i-CAN ជាតម្លៃស្នូលរបស់ពួកយើង។
សុចរិតភាព
សុចរិតភាព ជាមូលដ្ឋានគ្រឹះនៃក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម។ ពួកយើងធ្វើការដោយបើកចំហ មានតម្លាភាព និងភាពស្មោះត្រង់ ដែលធ្វើឱ្យពួកយើងទទួលបានទំនុកចិត្តតាមរយៈការអនុវត្តការងារដែលផ្តល់គុណតម្លៃជាបន្តបន្ទាប់ដើម្បីឆ្ពោះទៅរកការបំពេញតាមការសន្យារបស់ពួកយើង។
ការរួមចំណែក
ពួកយើងជឿជាក់លើការចូលរួមដោយសកម្ម និងភាពមានទំនួលខុសត្រូវ។ ពួកយើង អនុវត្តតាមការសន្យារបស់ពួកយើង ចូលរួមយ៉ាងសកម្មក្នុងដំណើរការធ្វើការសម្រេចចិត្ត និងលើកកម្ពស់វប្បធម៌នៃការចែករំលែក និងការសហការ។
គណនេយ្យភាព
ពួកយើង ផ្តល់សិទ្ធិក្នុងភាពជាម្ចាស់ក្នុងសកម្មភាព និងការសម្រេចចិត្ត ដោយកំណត់ការរំពឹងទុកច្បាស់លាស់ និងរក្សាទំនួលខុសត្រូវខ្ពស់រវាងរាល់ភាគីពាក់ព័ន្ធ។
ការថែទាំ
ពួកយើងផ្តល់សិទ្ធិអំណាចដល់បុគ្គលក្នុងការសម្រេចចិត្តដោយពឹងផ្អែកលើព័ត៌មានច្បាស់លាស់អំពីអាជីវកម្ម និងជំរុញឱ្យមានវប្បធម៌ដឹកនាំដែលផ្តល់ជាគំរូ។ ពួកយើងផ្តល់អាទិភាពដល់ការអភិវឌ្ឍតាមរយៈការសហការពីភាគីពាក់ព័ន្ធទាំងអស់ ដោយផ្តល់តម្លៃលើភាពចម្រុះ និងភាពខុសគ្នាដែលលើកកម្ពស់ដល់ការអភិវឌ្ឍផ្ទាល់ខ្លួន វិជ្ជាជីវៈ និងសាជីវកម្មទាំងមូល។
ព័ត៌មានថ្មីៗ
-
10Aug
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម រៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានពង្រីកមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន ឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជារួមចំណែកពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ពង្រីកមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦… អានបន្ថែម →
-
27Jul
ប៊ីវីអឹម អបអរការបើកដំណើរ ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ផ្អាវ ក្នុងការពង្រីកភាពជាដៃគូដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់សហគមន៍
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានមោទនភាពក្នុងការប្រកាសការបើកដំណើរការស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ផ្អាវ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ នេះ ឆ្លុះបញ្ចាំងពីជំនឿជាក់របស់ ប៊ីវីអឹម… អានបន្ថែម →
-
22Jul
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូផ្តាច់មុខ ក្នុងការបើកដំណើរការហាងទំនិញទំនើប emart24 នៅតាមបណ្តាញស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹង ហាងទំនិញទំនើប emart24។ កិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រនេះ ឆ្លុះបញ្ចាំង… អានបន្ថែម →