
អានុភាព
ចាក់ប្រេងតាមទូរស័ព្ទ!
អានុភាព គឺជាកម្មវិធីទូរស័ព្ទប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់បទពិសោធន៍ដល់ការចាក់ប្រេងរបស់អ្នកនៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ឱ្យកាន់តែប្រសើរ។ ជាមួយនឹង អានុភាព អ្នកអាចបញ្ចូលទឹកប្រាក់ ដើម្បីទិញប្រេងឥន្ធនៈបានគ្រប់ពេលវេលា ដើម្បីចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ដែលមានរាយនាមក្នុង អានុភាព។

តើ អានុភាព មានលក្ខណៈលេចធ្លោយ៉ាងដូចម្តេច?
កម្មវិធីទូរស័ព្ទរបស់ពួកយើង ត្រូវបានរចនាឡើងជាពិសេសដើម្បីសម្រួលដល់ដំណើរការចាក់ប្រេងឥន្ធនៈរបស់លោកអ្នក និងកាត់បន្ថយបញ្ហាទូទៅមួយចំនួនដែលអ្នកជួបប្រទះនៅពេលចាក់ប្រេងតាមវិធីមុនៗ។ មិនពិបាកដកសាច់ប្រាក់ពីម៉ាស៊ីនអេធីអឹម មិនពិបាកក្នុងការអាប់ប្រាក់ ឬប្តូរប្រាក់ - តាមរយៈ អានុភាព លោកអ្នកបង់ប្រាក់តាមបរិមាណដែលលោកអ្នកចាក់យ៉ាងត្រឹមត្រូវ និងជាក់លាក់បំផុត។ ការទូទាត់របស់អ្នកមានសុវត្ថិភាព ដូច្នេះអ្នកអាចចាក់ប្រេងដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់។
លោកអ្នក អាចតាមដានការចំណាយលើប្រេងឥន្ធនៈរបស់អ្នកជាប្រចាំថ្ងៃ ប្រចាំខែ ឬក្នុងរយៈពេលណាមួយដែលអ្នកជ្រើសរើស ដែលធ្វើឱ្យការគ្រប់គ្រងប្រេងឥន្ធនៈមានភាពងាយស្រួលបំផុត។ លើសពីនេះទៅទៀត លោកអ្នកអាចចែករំលែកឥន្ធនៈជាមួយមនុស្សជាទីស្រលាញ់របស់អ្នក តាមរយៈមុខងារផ្ទេរ យ៉ាងងាយស្រួលរបស់ អានុភាព។ រីករាយជាមួយការបង់ប្រាក់ និងការផ្ទេរប្រាក់រហ័ស ដែលមានសុវត្ថិភាពតាមរយៈ QR កូដ និងទទួលបានព័ត៌មានពីប្រេង ជាតិ និងអន្តរជាតិ ចុងក្រោយបង្អស់។
ទាញយក អានុភាព ឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ចាក់ប្រេងជំនាន់ថ្មី!