ផលិតផលប្រេងឥន្ធនៈ

ផលិតផលប្រេងឥន្ធនៈ

ស្វែងយល់ពីគុណភាពនៃប្រេងឥន្ធនៈដែលមានការទទួលស្គាល់របស់ ប៊ីវីអឹម!

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ប្តេជ្ញាផ្តល់នូវផលិតផលដែលមានស្តង់ដាគុណភាពអនុលោម ដោយរាជរដ្ឋាភិបាលកម្ពុជា។ ផលិតផលឥន្ធនៈរបស់ពួកយើង ផ្តល់ទាំងគុណភាពក្នុងប្រតិបត្តិការ ព្រមទាំងគិតគូរពីនិរន្តរភាពបរិស្ថានស្របតាមស្តង់ដាកំណត់ដោយអាជ្ញាធរពាក់ព័ន្ធ។ បច្ចុប្បន្ន ពួកយើង ផ្គត់ផ្គង់ប្រេងឥន្ធនៈពីរប្រភេទ៖ ប្រេងម៉ាស៊ូត និងប្រេងសាំង។

92
Diesel
95

នៅឆ្នាំ ២០២៥ ប្រេងឥន្ធនៈគ្រប់ប្រភេទរបស់ពួកយើង មានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ យឺរ៉ូ ៥ (EURO 5) ដែលមានការបំភាយស្ពាន់ធ័រតិចជាងមុន 5 ដង បើធៀបនឹង យឺរ៉ូ ៤ (EURO 4)។

មិនថាលោកអ្នកប្រើសម្រាប់គ្រឿងចក្រធុនធ្ងន់នៅក្នុងការដ្ឋានសំណង់ ឬសម្រាប់មធ្យោបាយដឹកជញ្ជូននោះទេ ប៊ីវីអឹម អាចផ្តល់ដំណោះស្រាយបញ្ហាប្រេងឥន្ធនៈ ដោយធានាថាប្រតិបត្តិការអាជីវកម្មរបស់លោកអ្នកដំណើរការដោយរលូន និងមានប្រសិទ្ធភាព។