ស្ថានីយ
គោលបំណងរបស់ពួកយើង គឺបង្កើតបណ្តុំសេវាកម្មដែលជាតម្រូវការរបស់សហគមន៍ មិនមែនត្រឹមតែជាស្ថានីយលក់ប្រេងឥន្ធនៈនោះទេ
នៅក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ពួកយើងជឿថាស្ថានីយប្រេងឥន្ធនៈ មិនមែនត្រឹមតែជាកន្លែងសម្រាប់ចាក់ប្រេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះនៃសហគមន៍ផងដែរ។ ពួកយើងប្តេជ្ញាលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយធានាថាស្ថានីយរបស់ពួកយើងបម្រើជាទីតាំងដែលសហគមន៍ អាចផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា។
ដូច្នោះហើយ ស្ថានីយនីមួយៗត្រូវបានរចនា និងសាងសង់ឡើងយ៉ាងគិតគូរបំផុតទៅលើគ្រប់ផ្នែកទាំងអស់ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជននៅពេលដែលពួកគេមកប្រើប្រាស់សេវានៅទីនេះ· ដោយធានាថាអតិថិជនទទួលបានស្នាមញញឹមពេញចិត្តនៅពេលដែលពួកគេចាកចេញពីស្ថានីយ។