បើកស្ថានីយ ប៊ីវីអឹម

បើកស្ថានីយ ប៊ីវីអឹម

ចាប់យកឱកាស និងចូលរួមជាស្ថានីយសាខានៃគ្រួសារ ប៊ីវីអឹម

សម្រាប់សហគ្រិនដែលប្រាថ្នាចង់ចូលរួមក្នុងអាជីវកម្មស្ថានីយលក់រាយប្រេងឥន្ធនៈ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម សូមណែនាំ កម្មវិធីផ្តល់សិទ្ធិបំពាក់ពាណិជ្ជសញ្ញា ដើម្បីបើកស្ថានីយសាខា ក្រោមស្លាកសញ្ញា ប៊ីវីអឹម ។ មិនថាលោកអ្នក ជាសហគ្រិនដែលមានបទពិសោធន៍ ឬថ្មីសម្រាប់វិស័យនេះ កម្មវិធីផ្តល់សិទ្ធិបំពាក់ពាណិជ្ជសញ្ញារបស់ពួកយើង ត្រូវបានរចនាឡើងដោយផ្តល់ឱ្យអ្នកនូវវគ្គបណ្តុះបណ្តាល របៀបរៀបចំគ្រប់គ្រងស្ថានីយ និងកម្មវិធីជំនួយផ្សេងៗទៀត ដែលចាំបាច់ដើម្បីជួយដល់អាជីវកម្មស្ថានីយប្រេងរបស់លោកអ្នក។

ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ និងកេរ្តិ៍ឈ្មោះទទួលស្គាល់នៅក្នុងវិស័យនាំចូល ចែកចាយ និងបើកស្ថានីយលក់រាយប្រេងឥន្ធនៈ ប៊ីវីអឹម នឹងផ្តល់ជំនួយដល់សហគ្រិន និងម្ចាស់អាជីវកម្ម ក្នុងគ្រប់ជំហាននៃដំណាក់កាលឆ្ពោះទៅបង្កើត និងក្លាយជាម្ចាស់ស្ថានីយប្រេងឥន្ធនៈស្តង់ដាដែលទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ។

ប្រសិនបើលោកអ្នកមានបំណង ក្នុងការបោះជំហានចូលក្នុងអាជីវកម្មស្ថានីយប្រេងឥន្ធនៈ ពួកយើងលើកទឹកចិត្តលោកអ្នកទាក់ទងមកក្រុមការងាររបស់ពួកយើង ដោយចូលទៅបំពេញពាក្យអនឡាញ តាមរយៈតំណភ្ជាប់ខាងក្រោម ឬទាក់ទងមកពួកយើងនៅថ្ងៃនេះ ដើម្បីធ្វើការពិភាក្សាជាមួយពួកយើង។ ក្រុមការងាររបស់ពួកយើង នឹងឆ្លើយតបរាល់សំណួរ និងចម្ងល់ផ្សេងៗរបស់លោកអ្នកយ៉ាងផ្ចិតផ្ចង់បំផុត និងផ្តល់ការណែនាំអំពីដំណាក់កាលនៃការក្លាយជាអ្នកទទួលសិទ្ធិបំពាក់ពាណិជ្ជសញ្ញារបស់ ប៊ីវីអឹម ។

បំពេញព័ត៌មាននៅទីនេះ

ក្រុមការងាររបស់ពួកយើងនឹងទំនាក់ទំនងទៅកាន់លោកអ្នកក្នុងអំឡុងពេល 24 ម៉ោង

    ឬទំនាក់ទំនងមកភ្នាក់ងាររបស់ពួកយើងឥឡូវនេះ!

    +៨៥៥ (០) ៩៥ ៥៥៥ ៨០១

    ជារៀងរាល់ថ្ងៃ – ៧៖៣០ព្រឹក ដល់ ៥៖០០ល្ងាច