អំពីប៊ីវីអឹម

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម

ក្រុមហ៊ុន ផ្គត់ផ្គង់ថាមពលក្នុងស្រុកដែលផ្តល់នូវវឌ្ឍនភាពប្រកបដោយនិរន្តរភាពដល់ប្រជាពលរដ្ឋកម្ពុជា
about-us
about-us2

តើ ប៊ីវីអឹម ជានរណា?

សូមស្វាគមន៍មកកាន់ក្រុមហ៊ុន ប្រាយវិកថឹរីមេគង្គ ភេត្រូលៀម អ៊ីមផត អិចផត ខូអិលធីឌី (ប៊ីវីអឹម ភេត្រូលៀម) ម៉ាកយីហោផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈដែលមានគុណភាព និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដោយម្ចាស់ភាគហ៊ុនជនជាតិខ្មែរ និងក្លាយជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយនៅក្នុងវិស័យលក់ និងចែកចាយប្រេងឥន្ធនៈក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈដែលបានចុះបញ្ជី និងទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ពួកយើងមានឯកទេសលើការនាំចូល លក់ និងចែកចាយប្រេងសាំង និងម៉ាស៊ូត។ ជាច្រើនឆ្នាំមកនេះ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការសម្រេចឱ្យបាននូវការសន្យារបស់ពួកយើងជូនចំពោះអតិថិជន និងអ្នកពាក់ព័ន្ធ​ ប៊ីវីអឹម ទទួលបានកេរ្តិ៍ឈ្មោះយ៉ាងគាប់ប្រសើរ ថាជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលដែលមានគុណភាព និងផ្តល់នូវសេវាកម្មប្រកបដោយទំនួលខុសត្រូវ។

អ្វីដែលធ្វើឱ្យពួកយើងលេចធ្លោ គឺការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកយើងក្នុងការអនុវត្តការងារដើម្បីបំពេញចិត្ត និងផ្តល់ភាពកាន់តែល្អប្រសើរជូនអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងក្រុមបុគ្គលិកដែលមានភាពស្វាហាប់ជាង ១៧០នាក់ ពួកយើងប្តេជ្ញាចិត្តបំពេញបេសកកម្មរបស់ពួកយើងក្នុងការក្លាយជាម៉ាកយីហោប្រេងក្នុងស្រុកដែលគួរជាទីទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។

នៅក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ពួកយើងផ្ដោតលើគុណភាព និងប្រសិទ្ធភាពក្នុងគ្រប់ផ្នែកនៃប្រតិបត្តិការ។ ចាប់តាំងពីលទ្ធកម្មនៃផលិតផលរហូតដល់សេវាកម្មដឹកជញ្ជូនទៅដល់ទីតាំងអតិថិជន ឬស្ថានីយ ពួកយើងធានាថា អតិថិជនរបស់ពួកយើងនឹងទទួលសេវាកម្មដែលល្អប្រសើរបំផុតពីក្រុមការងារ។ តាមរយៈការគាំទ្រ និងជំនឿចិត្តដែលអតិថិជនមានចំពោះ ប៊ីវីអឹម ធ្វើឱ្យពួកយើងរក្សាចំណែកទីផ្សារជាក្រុមហ៊ុនក្នុងស្រុកនាំមុខមួយក្នុងវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ទទួលយកបទពិសោធន៍ល្អប្រសើរពីក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ដែលជាក្រុមហ៊ុនផ្តោតលើគុណភាព និងសេវាកម្មជាអាទិភាពចម្បងក្នុងការឆ្លើយតបទៅនឹងទំនុកចិត្តរបស់អតិថិជន។

២០០៨-២០២៤

១៦ ឆ្នាំនៃដំណើររបស់ ប៊ីវីអឹម ក្នុងការបំពេញ និងរក្សាសន្យារបស់ពួកយើង!

2008

ប៊ីវីអឹម បានស្ថាបនាឡើងនៅក្នុងឆ្នាំ ២០០៨ ក្រោមការរួមបញ្ចូលនូវក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកពីរ គឺក្រុមហ៊ុន ប្រាយវិកថឹរី ភេត្រូលៀម ខូអិលធីឌី និងក្រុមហ៊ុន មេគង្គ ភេត្រូលៀម ខូអិលធីឌី ។ ក្រុមហ៊ុននីមួយៗមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការលក់ និងចែកចាយប្រេងឥន្ធនៈ ដែលមានទស្សនៈវិស័យរួមជាធ្លុងមួយ គឺបង្កើតម៉ាកយីហោប្រេងក្នុងស្រុកដែលគួរជាទីទុកចិត្តក្នុងព្រះរាជាណាចក្រកម្ពុជា។

2009 – 2010

ពួកយើង ផ្តោតសំខាន់ទៅលើការចែកចាយ ឬលក់បោះដុំ ទៅកាន់អតិថិជនចែកចាយបន្តចំនួន ៤០ អតិថិជន ដែលពួកគេធ្វើការចែកចាយផលិតផលរបស់ពួកយើង ដោយប្រើប្រាស់រថយន្តស៊ីទែនផ្ទាល់ខ្លួនដឹកទៅកាន់អតិថិជនបន្តនៅក្នុងប្រទេសកម្ពុជា។ ពេលនោះ ប៊ីវីអឹម មានមន្ត្រីបើកបររថយន្តស៊ីទែនដឹកប្រេងចំនួន ១១នាក់ ដែលស្មើនឹង ២៥% នៃចំនួនបុគ្គលិកសរុបទាំងអស់របស់ក្រុមហ៊ុននៅគ្រានោះ។ ឆ្នាំ ២០១០ គឺជាពេលវេលាដែលល្អបំផុតសម្រាប់អាជីវកម្មចែកចាយប្រេងរបស់ពួកយើង ដែលធ្វើឱ្យ ប៊ីវីអឹម ក្លាយក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកធំមួយនៅក្នុងប្រទេសកម្ពុជា ក្នុងខណៈពេលដែលការប្រកួតប្រជែងក្នុងទីផ្សារនៃវិស័យនេះនៅមានកម្រិតទាបនៅឡើយ។

2013 – 2015

ឆ្នាំ ២០១៣ ការលក់របស់ពួកយើង បានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងពីការលក់របស់អតិថិជនចែកចាយបន្តរបស់ពួកយើងនៅខណៈពេលដែលមានវត្តមានដៃគូប្រកួតប្រជែងធំៗចូលមកក្នុងទីផ្សារ។ ឆ្នាំនេះ គឺជាឆ្នាំដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកយើង។ ឆ្នាំ ២០១៤ ពួកយើងបានកំណត់យុទ្ធសាស្រ្តមុខព្រួញរបស់ពួកយើង - យកចិត្តទុកដាក់លើអតិថិជនចែកចាយបន្ត និង បន្ថែមការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើអតិថិជនលក់រាយ។ អតិថិជន គឺជាចំនុចស្នូលនៃយុទ្ធសាស្រ្តរបស់ពួកយើង។ ពួកយើងបានធ្វើ​សកម្មភាពជាច្រើន ដូចជាការចុះជួបស្វែងយល់ពីអតិថិជន និងការផ្តល់សិទ្ធិដល់ស្ថានីយអាចបំពាក់ពាណិជ្ជសញ្ញារបស់ ប៊ីវិអឹម។ សកម្មភាពទាំងអស់នេះ គឺដើម្បីបង្កើនវត្តមានរបស់ពួកយើងក្នុងចំណោមក្រុមអតិថិជនគោលដៅ។ យុទ្ធសាស្ត្រនេះ មានប្រសិទ្ធភាព និងបានបង្កើនកំណើនការដឹកជញ្ជូន និងការលក់។ ពួកយើង បានចាប់ផ្តើមពង្រឹងផ្នែកលក់ ពង្រីកផ្នែកដឹកជញ្ជូន បង្កើនចំនួនរថយន្តស៊ីទែនដឹកប្រេងបន្ថែម ដើម្បីបំពេញតម្រូវការលក់ និងដឹកជញ្ជូន។

2017 – 2019

ប៊ីវីអឹម បានបង្កើត និងពង្រឹងនីតិវិធីនៃស្តង់ដាប្រតិបត្តិការ ប្រព័ន្ធគណនី គោលការណ៍ផ្សេងៗ ក៏ដូចជាពង្រីកក្រុមការងាររបស់ពួកយើងដោយស្វែងរកធនធានមនុស្សដែលមានទេពកោសល្យ សមត្ថភាព ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្មដែលកំពុងមានសម្ទុះរបស់ពួកយើង។នៅឆ្នាំ ២០១៩ ពួកយើងបានកែសម្រួលពាណិជ្ជសញ្ញាអាជីវកម្មរបស់ពួកយើង តែនៅបន្តរក្សានូវការឆ្លុះបញ្ចាំងពីបេតិកភណ្ឌដែលប៊ីវីអឹមមាន និងបង្ហាញពីចក្ខុវិស័យទៅអនាគតរបស់ពួកយើង។ ពួកយើងបានបង្កើតបណ្តាញទំនាក់ទំនងមួយចំនួនដូចជា គេហទំព័រ បណ្តាញព័ត៌មានសង្គមនានា និង ផ្នែកសេវាជំនួយអតិថិជន ដើម្បីផ្តល់ភាពសម្បូរបែបដល់អតិថិជនក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយពួកយើងជានិច្ច។

2020-2023

ទោះបីជារងការប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ពួកយើងនៅរក្សាការប្តេជ្ញាចិត្តក្នុងការបំពេញឱ្យបានទៅតាមការសន្យារបស់ពួកយើងទៅកាន់អតិថិជន នោះគឺ “ផ្តល់នូវផលិតផលដែលមានគុណភាព បរិមាណត្រឹមត្រូវ ជាមួយសេវាកម្មដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ និង សុវត្ថិភាពខ្ពស់”។ ពួកយើងបានបន្តពង្រីកក្រុមការងារ ដែលពេលនេះ ប៊ីវីអឹម មានការិយាល័យ បី ទីតាំង និងមណ្ឌលសន្និធិប្រេងឥន្ធនៈមួយទីតាំង។

2024

ពួកយើង បានពង្រីកស្ថានីយស្តង់ដារបស់ ប៊ីវីអឹម ទៅកាន់ខេត្តត្បូងឃ្មុំ បាត់ដំបង និងភ្នំពេញ។ ពួកយើងក៏ចាប់ផ្តើមកម្មវិធីផ្តល់សិទ្ធិបំពាក់ពាណិជ្ជសញ្ញា ប៊ីវីអឹម ដោយផ្តល់ឱកាសដល់ដៃគូអាជីវកម្ម និងវិនិយោគិន ដែលមានសក្តានុពលក្នុងការបើកស្ថានីយប្រេងឥន្ធនៈស្តង់ដាក្រោមម៉ាកយីហោរបស់ពួកយើង ព្រមទាំងដាក់ឱ្យដំណើរការកម្មវិធី អានុភាព ដែលជាកម្មវិធីទូរស័ព្ទរបស់ ប៊ីវីអឹម។ ស្របពេលជាមួយគ្នានេះ ពួកយើង ក៏បានបន្ថែម ស្ពីត - សេវាកម្មលាងសម្អាតរថយន្តដោយស្វ័យប្រវត្តិ ដែលជាផ្នែកមួយនៃជម្រើសសេវាកម្ម ស្ថិតនៅក្នុងកម្មវិធី ផ្តល់សិទ្ធិបំពាក់ពាណិជ្ជសញ្ញា ប៊ីវីអឹម។

ក្រុមការងាររបស់ពួកយើង

ឆ្ពោះទៅរកភាពជោគជ័យតាមរយៈវប្បធម៌ដឹកនាំដែលផ្តល់ជាគំរូ

ក្រុមការងាររបស់ពួកយើង រួមដោយបុគ្គលដែលមានប្រវត្តិការងារ និងបទពិសោធន៍ផ្សេងៗគ្នា មកពីវិស័យខុសៗគ្នា ប៉ុន្តែពួកយើងមានគោលដៅរួមមួយ៖ ដើម្បីរួមចំណែកប្រកបដោយអត្ថន័យក្នុងការសម្រេចឱ្យបាននូវបេសកកម្មរបស់ ប៊ីវីអឹម។ ពីចំណុចចាប់ផ្តើមតូចមួយ ជាមួយនឹងបុគ្គលិកចំនួនតិចតួចនៅឡើយ ក្រុមការងាររបស់ពួកយើងបានឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍគួរឱ្យកត់សម្គាល់ទាំងចំនួនបុគ្គលិក និងការប្តេជ្ញាចិត្តរួមជាធ្លុងមួយរបស់ពួកយើងក្នុងការសម្រេចបេសកកម្មរបស់ ប៊ីវីអឹម។ សព្វថ្ងៃនេះ ពួកយើងមានមោទនភាពដែលបានអភិវឌ្ឍខ្លួនជាគ្រួសារដែលមានសមាជិកពោរពេញដោយឆន្ទៈជាង ១៧០ នាក់។

តាមរយៈការបន្តកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់បុគ្គលិកគ្រប់រូប ពួកយើងអាចគ្រប់គ្រង និងរក្សាចំណែកទីផ្សារក្នុងវិស័យប្រេងឥន្ធនៈក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងគួរឱ្យកត់សម្គាល់។ ដំណើរនៃវឌ្ឍនភាពរបស់ពួកយើង គឺជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈរ និងស្មារតីដ៏មុតមាំរបស់ក្រុមការងាររបស់ពួកយើង ក្នុងការឆ្ពោះទៅរកការសម្រេចបាននូវបេសកកម្ម និងការសន្យារបស់ពួកយើងជូនដល់អតិថិជន និងអ្នកពាក់ព័ន្ធ។

  • ស៊ូ សុភីវ៉ាន់

    នាយិកាប្រតិបត្តិ

  • មាស គន្ធា

    នាយិកាប្រតិបត្តិរង

  • ឯម​ ប្រា

    ជំនួយការក្រុមប្រឹក្សាភិបាល

  • លឹម ពិសេដ្ឋ

    នាយកផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់

  • ម៉ន វណ្ណលីដា

    ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ

  • ឈាង វ៉ាន់ដែត

    ប្រធានគ្រប់គ្រងផ្នែកទីផ្សារ និងទំនាក់ទំនង

  • ស៊ាន សុធា

    ប្រធានប្រតិបត្ដិការធនធានមនុស្ស សន្ដិសុខ និងកិច្ចការច្បាប់

  • ម៉ៅ ដាណេ

    ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ

  • ចេង ម៉ូលី

    ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកជំនួយអាជីវកម្ម

  • យ៉ុន ជីវីន

    ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា