ស្វែងយល់ពីគុណភាពនៃប្រេងឥន្ធនៈដែលទទួលបានការទទួលស្គាល់របស់ ប៊ីវីអឹម!
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ប្តេជ្ញាផ្តល់ជូនផលិតផលដែលមានស្តង់ដារគុណភាពខ្ពស់ ដោយយកចិត្តទុកដាក់ខ្ពស់។ ផលិតផលប្រេងឥន្ធនៈរបស់យើងទាំងអស់ ផ្តល់ទាំងគុណភាពក្នុងប្រតិបត្តិការ ព្រមទាំងគិតគូរពីនិរន្តរភាពបរិស្ថានស្របតាមស្តង់ដារកំណត់ដោយរាជរដ្ឋាភិបាល។ បច្ចុប្បន្ន ពួកយើង ផ្គត់ផ្គង់ប្រេងឥន្ធនៈពីរប្រភេទ៖ ប្រេងម៉ាស៊ូត និងប្រេងសាំង។
នៅឆ្នាំ ២០២៥ ប្រេងឥន្ធនៈគ្រប់ប្រភេទរបស់យើង មានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ អឺរ៉ូ ៥ (EURO 5) ដែលមានការបំភាយសារធាតុស្ពាន់ធ័រតិចជាងមុន ៥ ដង បើធៀបនឹង អឺរ៉ូ ៤ (EURO 4)។
មិនថា លោកអ្នកប្រើប្រាស់សម្រាប់គ្រឿងចក្រធុនធ្ងន់នៅក្នុងការដ្ឋានសំណង់ ឬសម្រាប់មធ្យោបាយដឹកជញ្ជូននោះទេ ប៊ីវីអឹម អាចផ្តល់ដំណោះស្រាយបញ្ហាប្រេងឥន្ធនៈ ដោយធានាថាប្រតិបត្តិការអាជីវកម្មរបស់អ្នកដំណើរការដោយរលូន និងមានប្រសិទ្ធភាព។