ព័ត៌មាន

ព័ត៌មានទូទៅ និង ព័ត៌មានអំពីវិស័យប្រេងឥន្ធនៈ
31
Dec

2025: A Year of Giving Back

At BVM Petroleum, we believe our mission goes far beyond profitability. Our vision is anchored in responsible and sustainable growth, guided by the principle that community engagement builds stronger connections between people, stakeholders, and our company. Since day one, we have actively embraced initiatives that make a positive impact on Cambodian society. 2025, BVM Petroleum proudly stood at with Cambodia supporting communities and contributing to people’s welfare. Relief Support for…

អានអត្ថបទពេញ→
26
Aug

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោ សែនជ័យ

ក្រុមហ៊ុន ប្រេងឥន្ធនៈ ប៊ីវីអឹម មានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម និងក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោ សែនជ័យ កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា នៅកីឡដ្ឋានបាល់ទាត់ AIA Stadium KMH Park ។ នេះជាលើកទីមួយហើយដែល​ ប៊ីវីអឹម បានចូលរួមសហការ និងឧបត្ថម្ភក្លឹបបាល់ទាត់ជាផ្លូវការ។ ប៊ីវីអឹម ចាត់ទុកថានេះ ជាជំហានដ៏សំខាន់មួយក្នុងកិច្ចការងារទំនួលខុសត្រូវសង្គម និងការអភិវឌ្ឍនភាពជាដៃគូ។ លោកស្រី មាស គន្ធា នាយិការង ក្រុមហ៊ុន ប្រេងឥន្ធនៈ ប៊ីវីអឹម មានប្រសាសន៍ថា "ការសហការនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប៊ីវីអឹម មានមោទនភាពក្នុងការរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងស្រុក និងមានជំនឿយ៉ាងមុតមាំថា ក្រុមបាល់ទាត់កម្ពុជា មានសក្តានុពលអាចចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់នៅលើឆាកអន្តរជាតិ"។

អានអត្ថបទពេញ→
07
Aug

បំពេញភាពប្រសើរ៖ ប៊ីវីអឹម គាំទ្រកសិករដោយជាវល្ហុង១២តោន ចែកជូនអតិថិជនដោយមិនគិតថ្លៃ

ពីសហគមន៍របស់កសិករឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល រហូតមកដល់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ ផ្លែល្ហុងចំនួន ១២តោន ត្រូវបានដឹកជញ្ជូនចេញពីចំការរាប់ហិចតារបស់ប្រជាកសិករខ្មែរជាបន្តបន្ទាប់ ដែលប្រៀបបាននឹងការដកបន្លាចេញពីទ្រូងប្រជាកសិករ នៅក្នុងរដូវកាលប្រមូលផលដែលមានបរិមាណសំបូរហូរហៀរ។ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានជាវផ្លែល្ហុងទាំំងនោះ ដោយយកមកចែកជូនដោយមិនគិតថ្លៃដល់រាល់អតិថិជនដែលមកចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ រៀងរាល់សប្តាហ៍ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ 2025។ សកម្មភាពនេះ គឺដើម្បីចូលរួម

អានអត្ថបទពេញ→
1 2 3