ព័ត៌មាន

ព័ត៌មានទូទៅ និង ព័ត៌មានអំពីវិស័យប្រេងឥន្ធនៈ
26
Feb

ប៊ីវីអឹម បានរៀបចំកម្មវិធីបណ្តុះបណ្តាល អភិវឌ្ឍអ្នកដឹកនាំ ប៊ីវិអឹម សម្រាប់បុគ្គលិកដែលស្ថិតក្នុងអ្នកដឹកនាំ។

ប៊ីវីអឹម បានរៀបចំកម្មវិធីបណ្តុះបណ្តាល អភិវឌ្ឍអ្នកដឹកនាំ ប៊ីវីអឹម ដែលត្រូវបានរៀបរៀងឡើងជាពិសេសដើម្បីបណ្តុះបណ្តាល បុគ្គលិកដែលស្ថិតក្នុងអ្នកដឹកនាំក្រុម ដែលមានបុគ្គលិកចូលរួមសរុបចំនួន 41 នាក់ រយៈពេលពីរថ្ងៃពេញ។ គោលបំណង នៃកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹងដល់បុគ្គល ក្នុងការជួយជ្រោមជ្រែងសមាជិកក្រុមទៅវិញទៅមកប្រកបដោយប្រសិទ្ធភាំព ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរួមរបស់ក្រុមហ៊ុន។ តាមរយៈការអភិវឌ្ឍសមត្ថភាព ក្នុងនាមជាអ្នកដឹកនាំ ទៅតាមបែបបទផ្សេងៗគ្នា ដូចជាការយល់ដឹងអំពីមាគ៌ានៃភាពជាអ្នកដឹកនាំនៅ ប៊ីវីអឹម ការសម្រេចបាននូវ តាមរយៈការអភិវឌ្ឍសមត្ថភាព ក្នុងនាមជាអ្នកដឹកនាំ ទៅតាមបែបបទផ្សេងៗគ្នាដូចជាការយល់ដឹងអំពីមាគ៌ានៃភាពជាអ្នកដឹកនាំនៅ ប៊ីវីអឹម

អានអត្ថបទពេញ→
24
Jan

ប៊ីវីអឹម ឈ្នះពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន​ 2025-2027

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានមោទនភាពដែលបានទទួល ជ័យលាភី បង្គន់សាធារណៈ នៅក្នុងវេទិកាទេសចរណ៍អាស៊ានដ៏មានកិត្យានុភាព ធ្វើឡើងនៅថ្ងៃទី 20 ខែមករា ឆ្នាំ 2025 នៅទីក្រុងជោហូ ប្រទេសម៉ាឡេស៊ី។ ក្នុងចំណោមបេក្ខភាពទាំង ៥៤ ដែលបានចុះឈ្មោះប្រកួតប្រជែងពីប្រទេសកម្ពុជា ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីមួយក្នុងចំណោម៥ ដោយត្រូវបានទទួលស្គាល់ចំពោះការចូលរួមចំណែកឈានមុខក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងឧត្តមភាពទេសចរណ៍ក្នុងអាស៊ាន។ ពានរង្វាន់នេះ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ ប៊ីវីអឹម ក្នុងការរក្សាស្តង់ដាអនាម័យនៃបន្ទប់ទឹកនៅក្នុងស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន

អានអត្ថបទពេញ→
26
Dec

BVM RUNNING CLUB ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីសប្បុរសធម៌សម្រាប់អនាគត "The SUSU 10K Charity Run For The Future"

ក្រុមការងាររបស់ ប៊ីវីអឹម ក្រោមការសម្របសម្រួលរបស់គណៈកម្មការ BVM RUNNING CLUB ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីសប្បុរសធម៌សម្រាប់អនាគត "The SUSU 10K Charity Run For The Future" កាលពីថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ដែលមានទីតាំងនៅ ផ្សារទំនើបអ៊ីអន ៣។ ប៊ីវីអឹម តែងតែព្យាយាមលើកកម្ពស់សុខុមាលភាពបុគ្គលិកទាំងផ្លូវកាយនិងចិត្ត ដើម្បីបង្កើននូវភាពស្និទ្ធស្នាល បង្កើតនូវទំនាក់ទំនងល្អរវាងបុគ្គលិកនិងបុគ្គលិក បុគ្គលិកជាមួយនិងមជ្ឈដ្ឋានខាងក្រៅ ជាពិសេសគាំទ្រការចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌នានា។ 

អានអត្ថបទពេញ→