ប៊ីវីអឹម បានរៀបចំកម្មវិធីបណ្តុះបណ្តាល អភិវឌ្ឍអ្នកដឹកនាំ ប៊ីវិអឹម សម្រាប់បុគ្គលិកដែលស្ថិតក្នុងអ្នកដឹកនាំ។
ប៊ីវីអឹម បានរៀបចំកម្មវិធីបណ្តុះបណ្តាល អភិវឌ្ឍអ្នកដឹកនាំ ប៊ីវីអឹម ដែលត្រូវបានរៀបរៀងឡើងជាពិសេសដើម្បីបណ្តុះបណ្តាល បុគ្គលិកដែលស្ថិតក្នុងអ្នកដឹកនាំក្រុម ដែលមានបុគ្គលិកចូលរួមសរុបចំនួន 41 នាក់ រយៈពេលពីរថ្ងៃពេញ។
គោលបំណង នៃកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹងដល់បុគ្គល ក្នុងការជួយជ្រោមជ្រែងសមាជិកក្រុមទៅវិញទៅមកប្រកបដោយប្រសិទ្ធភាំព ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរួមរបស់ក្រុមហ៊ុន។ តាមរយៈការអភិវឌ្ឍសមត្ថភាព ក្នុងនាមជាអ្នកដឹកនាំ ទៅតាមបែបបទផ្សេងៗគ្នា ដូចជាការយល់ដឹងអំពីមាគ៌ានៃភាពជាអ្នកដឹកនាំនៅ ប៊ីវីអឹម ការសម្រេចបាននូវ តាមរយៈការអភិវឌ្ឍសមត្ថភាព ក្នុងនាមជាអ្នកដឹកនាំ ទៅតាមបែបបទផ្សេងៗគ្នាដូចជាការយល់ដឹងអំពីមាគ៌ានៃភាពជាអ្នកដឹកនាំនៅ ប៊ីវីអឹម ការសម្រេចបាននូវឧត្តមភាពផ្ទាល់ខ្លួន ការចេះធ្វើការសហការជាមួយអ្នកដទៃ និងការផ្តល់លទ្ធផលតាមរយៈក្រុមនិងអ្នកដទៃ អាចឱ្យបុគ្គលិក ប៊ីវីអឹម ទាំងអស់បង្កើតបាននូវបរិយាកាសការងារវិជ្ជមាន និងបង្កើនប្រសិទ្ធភាពការងារជាក្រុម។
ប៊ីវិអឹម ជឿជាក់ថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ បុគ្គលិកប៊ីវីអឹម ក្នុងនាមជាអ្នកដឹកនាំក្រុមទាំងអស់ នឹងទទួលបាននូវការតម្រង់ទិសទៅថ្ងៃខាងមុខ និងជារូបភាពមួយដើម្បីសម្រេចគោលបំណងក្នុងរយៈពេលវែង។
- By:MarComm
- 0 comment
Leave a Reply