ព័ត៌មាន

ព័ត៌មានទូទៅ និង ព័ត៌មានអំពីវិស័យប្រេងឥន្ធនៈ
10
Jun

ប៊ីវីអឹម បានរៀបចំវគ្គបណ្តុះបណ្តាលទៅកាន់ក្រុមការងាររបស់យើង ពាក់ព័ន្ធទៅនឹង ​​សុខភាព​និង​សុវត្ថិភាព​ក្នុងកន្លែងការងារ (OSH) ​កាលពី​ថ្ងៃ​ទី 6 ខែ​មិថុនា ឆ្នាំ 2025។

ប៊ីវីអឹម តែងតែបន្តខិតខំប្រឹងប្រែងក្នុងការបង្កើនចំណេះដឹង ទៅកាន់ក្រុមការងាររបស់យើង ពាក់ព័ន្ធទៅនឹងសុខភាព និងសុវត្ថិភាពក្នុងកន្លែងការងារ (OSH)។ នៅថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2025 កន្លងទៅនេះ ប៊ីវីអឹមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុខភាព និងសុវត្ថិភាពក្នុងកន្លែងការងារ (OSH) ដែលទាក់ទងលើប្រធានបទសំខាន់ៗដូចជា ការណែនាំស្តីពីសុខភាព និងសុវត្ថិភាពក្នុងកន្លែងការងារ (OSHA) ការយល់ដឹង និងការគ្រប់គ្រងគ្រោះថ្នាក់ ឧបករណ៍ការពារផ្ទាល់ខ្លួន ផែនការសកម្មភាពសង្គ្រោះបន្ទាន់ និងផែនការបង្ការអគ្គីភ័យ។

អានអត្ថបទពេញ→
10
Jun

ស្វាគមន៍ការត្រឡប់មកវិញនូវការប្រកួត BVM Cup រដូវកាលឆ្នាំ 2025!

សូមស្វាគមន៍ការត្រឡប់មកវិញនូវការប្រកួតកីឡា BVM Cup រដូវកាលឆ្នាំ 2025! ការប្រកួតប្រជែងដើម្បីសុខភាព ការចូលរួមដំណែក និងស្មារតីក្រុម។ ដូចទៅនឹងឆ្នាំមុនៗដែរ កម្មវិធីប្រកួតប្រជែងកីឡាប្រចាំឆ្នាំនេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់បុគ្គលិកទាំំងអស់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពទូទៅរបស់បុគ្គលិក បង្កើនទំនាក់ទំនងកាន់តែជិតស្និត ផ្តល់ទំនុកចិត្តទៅវិញទៅមកនៅក្នុងគ្រួសារ ប៊ីវីអឹម តាមរយៈសកម្មភាពប្រកួតកីឡាចំនួន ៦ ខុសៗគ្នា ដូចជា កីឡាវាយបាល់លើតុ វាយសី ទាញព្រ័ត្រ Petanque

អានអត្ថបទពេញ→
24
Apr

ប៊ីវីអឹម រីករាយស្វាគមន៏ការបើកដំណើរការសាខាអាជីវកម្មរបស់ម៉ាកយីហោពីរក្នុងស្ថានីយរបស់ខ្លួន!

ប៊ីវីអឹម ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ម៉ាកយីហោ ដែលមានសក្តានុពលចំនួនពីរ មកកាន់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម របស់យើងគឺ CG EV Energy នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ និង Bingooo Cambodia នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សួង ក្នុងខែមេសានេះ។ ក្រុមហ៊ុន CG EV Energy ដែលមានឈ្មោះឈានមុខមួយក្នុងសេវាកម្មសាករថយន្តអគ្គិសនី បានបើកដំណើរការសេវាកម្មសាករថយន្តអគ្គិសនី លឿនរបស់ខ្លួនជាផ្លូវការ នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ។ ជាមួយនឹងទីតាំងសាកជាង ១០ទីតាំង នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន CG EV Energy កំពុងពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីផ្គត់ផ្គង់តម្រូវការ

អានអត្ថបទពេញ→
1 3 4 5 6 7 9