ប៊ីវីអឹម បានរៀបចំវគ្គបណ្តុះបណ្តាលទៅកាន់ក្រុមការងាររបស់យើង ពាក់ព័ន្ធទៅនឹង ​​សុខភាព​និង​សុវត្ថិភាព​ក្នុងកន្លែងការងារ (OSH) ​កាលពី​ថ្ងៃ​ទី 6 ខែ​មិថុនា ឆ្នាំ 2025។

News | June 10, 2025 | By: MarComm

ប៊ីវីអឹម តែងតែបន្តខិតខំប្រឹងប្រែងក្នុងការបង្កើនចំណេះដឹង ទៅកាន់ក្រុមការងាររបស់យើង ពាក់ព័ន្ធទៅនឹងសុខភាព និងសុវត្ថិភាពក្នុងកន្លែងការងារ (OSH)។

នៅថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2025 កន្លងទៅនេះ ប៊ីវីអឹមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុខភាព និងសុវត្ថិភាពក្នុងកន្លែងការងារ (OSH) ដែលទាក់ទងលើប្រធានបទសំខាន់ៗដូចជា ការណែនាំស្តីពីសុខភាព និងសុវត្ថិភាពក្នុងកន្លែងការងារ (OSHA) ការយល់ដឹង និងការគ្រប់គ្រងគ្រោះថ្នាក់ ឧបករណ៍ការពារផ្ទាល់ខ្លួន ផែនការសកម្មភាពសង្គ្រោះបន្ទាន់ និងផែនការបង្ការអគ្គីភ័យ។

វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយអ្នកជំនាញ លោក ម៉ម សុថារិន ដែលមានបទពិសោធន៍ជាង៣០ឆ្នាំនៅក្នុងផ្នែក OSH និងជាងទស្សវត្សរ៍ក្នុងឧស្សាហកម្មប្រេង។

ប៊ីវីអឹម ប្ដេជ្ញាចិត្តក្នុងការជំរុញកន្លែងធ្វើការឱ្យទទួលបានព័ត៌មានកាន់តែទូលំទូលាយ និងប្រកបដោយសុវត្ថិភាព។

MarComm
Author: MarComm

Leave a Reply