ប៊ីវីអឹម រីករាយស្វាគមន៏ការបើកដំណើរការសាខាអាជីវកម្មរបស់ម៉ាកយីហោពីរក្នុងស្ថានីយរបស់ខ្លួន!

News | April 24, 2025 | By: MarComm

ប៊ីវីអឹម ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ម៉ាកយីហោ ដែលមានសក្តានុពលចំនួនពីរ មកកាន់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម របស់យើងគឺ CG EV Energy នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ និង Bingooo Cambodia នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សួង ក្នុងខែមេសានេះ។ 

ក្រុមហ៊ុន CG EV Energy ដែលមានឈ្មោះឈានមុខមួយក្នុងសេវាកម្មសាករថយន្តអគ្គិសនី បានបើកដំណើរការសេវាកម្មសាករថយន្តអគ្គិសនី លឿនរបស់ខ្លួនជាផ្លូវការ នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ។ ជាមួយនឹងទីតាំងសាកជាង ១០ទីតាំង នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន CG EV Energy កំពុងពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីផ្គត់ផ្គង់តម្រូវការដល់ទីផ្សាររថយន្តអគ្គិសនី ដែលកំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ អ្នកបើកបររថយន្តអគ្គិសនី អាចរីករាយជាមួយការសាកថ្មលឿន និងងាយស្រួល ជាមួយ CG EV Energy នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ!

ជាមួយគ្នានេះដែរ Bingooo Cambodia​ បានបើកដំណើរការហាងរបស់ខ្លួន នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សួងដោយនាំមកនូវរសជាតិថ្មីដល់សហគមន៍ និងអ្នកដំណើរក្នុងក្រុងសួង។ Bingooo មានប្រជាប្រិយភាពក្នុងចំណោមយុវវ័យកម្ពុជា ដោយត្រូវបានគេស្គាល់ថា ជាជម្រើសដ៏ពេញនិយមនៃភេសជ្ជៈ ដូចជាកាហ្វេ តែផ្លែឈើ និងការ៉េម ។ មិនថាលោកអ្នក ស្វែងរកកន្លែងដែលមានផាសុកភាព សម្រាប់អង្គុយពិសារភេសជ្ជៈ ឬកន្លែងសម្រាកអំឡុងពេលធ្វើដំណើររបស់អ្នកនោះទេ លោកអ្នកអាចទៅ Bingooo នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សួង។

នៅក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ពួកយើងជឿថាស្ថានីយប្រេងឥន្ធនៈ មិនមែនត្រឹមតែគួរតែជាកន្លែងសម្រាប់ចាក់ប្រេងប៉ុណ្ណេាះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះនៃសហគមន៍ផងដែរ។ ពួកយើងប្តេជ្ញាលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយធានាថាស្ថានីយរបស់ពួកយើងបម្រើជាទីតាំងដែលសហគមន៍ អាចផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា និងអាចរីករាយជាមួយផលិតផល និងសេវាកម្មដែលត្រូវទៅនឹងតម្រូវការរបស់ពួកគេផងដែរ។

ដូច្នេាះហើយ ស្ថានីយនីមួយៗត្រូវបានរចនា និងសាងសង់ឡើងយ៉ាងគិតគូរបំផុតទៅលើគ្រប់ផ្នែកទាំងអស់ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជននៅពេលពួកគេមកប្រើប្រាស់សេវាកម្មនៅទីនេះ ដោយធានាថាអតិថិជនទទួលបានស្នាមញញឹមពេញចិត្តនៅពេលដែលពួកគេត្រូចាកចេញពីស្ថានីយ។

ប៊ីវីអឹម បំពេញស្នាមញញឹមរបស់លោកអ្នក!

MarComm
Author: MarComm

Leave a Reply