ស្វាគមន៍ការត្រឡប់មកវិញនូវការប្រកួត BVM Cup រដូវកាលឆ្នាំ 2025!

News | June 10, 2025 | By: MarComm

សូមស្វាគមន៍ការត្រឡប់មកវិញនូវការប្រកួតកីឡា BVM Cup រដូវកាលឆ្នាំ 2025! ការប្រកួតប្រជែងដើម្បីសុខភាព ការចូលរួមដំណែក និងស្មារតីក្រុម។

ដូចទៅនឹងឆ្នាំមុនៗដែរ កម្មវិធីប្រកួតប្រជែងកីឡាប្រចាំឆ្នាំនេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់បុគ្គលិកទាំំងអស់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពទូទៅរបស់បុគ្គលិក បង្កើនទំនាក់ទំនងកាន់តែជិតស្និត ផ្តល់ទំនុកចិត្តទៅវិញទៅមកនៅក្នុងគ្រួសារ ប៊ីវីអឹម តាមរយៈសកម្មភាពប្រកួតកីឡាចំនួន ៦ ខុសៗគ្នា ដូចជា កីឡាវាយបាល់លើតុ វាយសី ទាញព្រ័ត្រ Petanque កីឡាបញ្ជូនបន្ត 6 គីឡូម៉ែត្រ និងការប្រណាំងម៉ារ៉ាតុងចម្ងាយ 10 គីឡូម៉ែត្រ ដែលចំណាយពេលបីខែ ដើម្បីអាចស្វែងរកម្ចាស់ពានរង្វាន់ចំនួន ៣ក្រុម។

BVM Cup ត្រូវបានរចនាឡើង មិនត្រឹមតែសម្រាប់សមភាពនៃការងារ និងជិវិតខាងក្រៅរបស់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម (CSR) សម្រាប់អ្នកពាក់ព័ន្ធ និងសហគមន៍ ដើម្បីបង្កើនចំណងកាន់តែរឹងមាំផងដែរ។

MarComm
Author: MarComm

Leave a Reply