ប៊ីវីអឹម បើកស្ថានីយថ្មី ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល នៅខេត្តបាត់ដំបង

News | June 30, 2025 | By: MarComm

ប៊ីវីអឹម មានសេចក្តីសោមនស្សរីករាយ ក្នុងការបើកដំណើរការស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល ក្នុងខេត្តបាត់ដំបង ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

ប៊ីវីអឹម មានសេចក្តីរំភើបរីករាយក្នុងការបម្រើប្រជាពលរដ្ឋនៅអន្លង់វិល និងតំបន់ជុំវិញ ដែលនាំមកនូវភាពងាយស្រួល ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលល្អប្រសើរជូនអ្នកប្រើប្រាស់ និងសហគមន៍នៅតំបន់នោះ។  

ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល គឺជាស្ថានីយស្តង់ដាទីបីរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម។ នៅឆ្នាំ ២០២៣ យើងបានបើកស្ថានីយស្តង់ដាផ្លូវការដំបូងរបស់យើងនៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ នៅឆ្នាំ ២០២៤ យើងបានបន្តបើកដោយស្ថានីយស្តង់ដារបស់យើង នៅខេត្តត្បូងឃ្មុំក្រុងសួង។

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨។ ប៊ីវីអឹម ត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល មានឯកទេសក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតគុណភាពខ្ពស់។

MarComm
Author: MarComm

Leave a Reply