ប៊ីវីអឹម បានរៀបចំវគ្គបណ្តុះបណ្តាលមួយថ្ងៃពេញ លើប្រធានបទ ការគ្រប់គ្រងលុយ/ហិរញ្ញវត្ថុ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤

នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ ប៊ីវិអឹម បានរៀបចំវគ្គបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុន រយៈពេលមួយថ្ងៃពេញ លើប្រធានបទ ការគ្រប់គ្រងហិរញ្ញវត្ថុ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ក្រុមការងាររបស់យើងឱ្យកាន់តែយល់ច្បាស់ពីការគ្រប់គ្រងហិរញ្ញវត្ថុ ដែលនេះជាការពង្រឹងការប្តេជ្ញាចិត្តរបស់ ប៊ីវីអឹម ក្នុងការផ្តល់នូវសំណាញ់សុវត្ថិភាពរបស់បុគ្គលិក។ ប្រធានបទនេះបានផ្តោតសំខាន់ៗដូចជា ការគ្រប់គ្រងចំណូល ការតាមដានចំណាយ ការចាប់ផ្តើមការសន្សំ ការយល់ដឹងពីកម្ចី ហានិភ័យដែលពាក់ព័ន្ធ និង ការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់ពេលអនាគតជាដើម។
ពួកយើងសង្ឃឹមថា វគ្គបណ្តុះបណ្តាលមួយនេះ នឹងផ្តល់ជាព័ត៌មាន និងជួយដល់បុគ្គលិកមួយកម្រិតទៀតក្នុងការចេះគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពជាងមុន។ វគ្គបណ្តុះបណ្តាលនេះផងដែរ នឹងបន្តធ្វើឡើងសម្រាប់បុគ្គលិករបស់យើងនៅស្ថានីយតាមបណ្តាខេត្ត នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះផងដែរ។
- By:MarComm
- 0 comment