ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សែនសុខ បើកដំណើរការហើយ!

News | May 17, 2026 | By: MarComm

ក្រុមហ៊ុន ប្រេងឥន្ធនៈ ប៊ីវីអឹម មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកដំណើរការស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សែនសុខ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ ដែលជាស្ថានីយ ស្តង់ដាទី ៧ របស់ ប៊ីវីអឹម និងជាសមិទ្ធផលដ៏សំខាន់មួយនៃបណ្តុំស្ថានីយលក់រាយប្រេងឥន្ធនៈ។

ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សែនសុខ នេះ ត្រូវបានកែលម្អថ្មីឡើងវិញពីរចនាបទចាស់ ទៅជាស្ថានីយ ស្តង់ដាថ្មី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្តរបស់ ប៊ីវីអឹម ក្នុងការផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ គ្រឿងបរិក្ខារទំនើបៗ បទពិសោធន៍ប្រើប្រាស់ប្រេងឥន្ធនៈកាន់តែប្រសើរឡើងសម្រាប់អតិថិជននៅតំបន់សែនសុខនេះ និងតំណាងឱ្យការយកចិត្តទុកដាក់ជាបន្តបន្ទាប់ និងការច្នៃប្រឌិតរបស់ ប៊ីវីអឹម។

ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សែនសុខ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអតិថិជនក្នុងតំបន់ សែន សុខ ស្របពេលរក្សាបាននូវស្តង់ដាសេវាកម្មអតិថិជនខ្ពស់បំផុត បរិក្ខារអនាម័យ និងការបំពេញចិត្តរបស់អតិថិជនឲ្យកាន់តែប្រសើរ។ ស្ថានីយថ្មីនីមួយៗរបស់ ប៊ីវីអឹម មិនត្រឹមតែតំណាងឱ្យការពង្រីកបន្ថែមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការឆ្ពោះទៅការសម្រេចឱ្យបាននូវគោលបំណងរបស់ ប៊ីវីអឹម ក្នុងការផ្តល់សេវាកម្មស្ថានីយប្រេងឥន្ធនៈទៅកាន់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយឧត្តមភាព និងការយកចិត្តទុកដាក់។

លោកស្រី ស៊ូ សូភីវ៉ាន់ នាយិកាក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានមានប្រសាសន៍ថា "នៅ ប៊ីវីអឹម រាល់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម មិនត្រឹមតែជាកន្លែងចាក់ប្រេងតែមួយមុខនោះទេ។ យើង ខិតខំផ្តល់សេវាកម្មបន្ថែម ដែលអាចផ្តល់នូវទំនុកចិត្ត រក្សាបាននូវស្តង់ដាខ្ពស់បំផុត បន្តកែលម្អបទពិសោធន៍សម្រាប់អតិថិជនរបស់យើង និងធ្វើឱ្យប្រាកដថាពួកគេចាកចេញពីស្ថានីយប្រកបដោយស្នាមញញឹម"។         

លោកស្រី បានបន្តថា “ការបើកដំណើរការស្ថានីយ ស្តង់ដា ទី៧ នៅសែនសុខ គឺជាពេលវេលាដ៏មោទនភាពមួយសម្រាប់យើងទាំងអស់គ្នា ដោយសារតែស្ថានីយនេះត្រូវបានផ្លាស់ប្តូរពីការរចនាបទចាស់ ទៅជាស្ថានីយស្តង់ដា ទំនើបដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនក្រៅស្រុកបាន។ សមិទ្ធផលនេះ តំណាងឱ្យការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងទំនុកចិត្តរបស់អតិថិជនរបស់យើងជារៀងរាល់ថ្ងៃផងដែរ។ យើង នឹងបន្តរីកចម្រើន ច្នៃប្រឌិត និងរួមចំណែកជាវិជ្ជមានដល់សហគមន៍នៅទីនោះ។”

នៅឆ្នាំ ២០២៣ យើងបានបើកដំណើរការស្ថានីយស្តង់ដាគំរូដំបូងរបស់យើងនៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល តាមដោយស្ថានីយបន្តនៅក្នុងខេត្តត្បូងឃ្មុំ ក្រុងសួង បន្ទាប់មក ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល ក្នុងខេត្តបាត់ដំបង ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កោះនរា និងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក ក្នុងរាជធានីភ្នំពេញ។ ការបើកដំណើរការស្ថានីយប្រេងនីមួយៗ គឺជាជំហានមួយឆ្ពោះទៅរកការបំពេញចក្ខុវិស័យរបស់យើងក្នុងការរីកចម្រើនប្រកបដោយចីរភាព និងសេវាកម្មទូទាំងប្រទេស។

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨ មក។ ប៊ីវីអឹម ត្រូវបានបង្កើតឡើងដោយភាគហ៊ុនិកជាជនជាតិកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល។ ពួកយើង មានជំនាញ និងបទពិសោធន៍ក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតដែលមានគុណភាពខ្ពស់។

MarComm
Author: MarComm

Leave a Reply