ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក បើកដំណើរការហើយ!
ប៊ីវីអឹម មានសេចក្តីសោមនស្សរីករាយ ក្នុងការបើកដំណើរការស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក នៅកណ្តាលទីក្រុងភ្នំពេញ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា។
ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក នេះ នឹងក្លាយជាទីតាំងដែលជម្រុញសក្តានុពលបន្ថែមដល់ប៊ីវីអឹម ក្នុងការផ្តល់ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលល្អប្រសើរ ជូនដល់អ្នកប្រើប្រាស់នៅជុំវិញទីតាំងអូឡាំពិក។
ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក គឺជាស្ថានីយស្តង់ដាទី ៥ របស់ ប៊ីវីអឹម។ នៅឆ្នាំ ២០២៣ យើងបានបើកដំណើរការស្ថានីយស្តង់ដាផ្លូវការដំបូងរបស់យើងនៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល តាមដោយស្ថានីយបន្តនៅក្នុងខេត្តត្បូងឃ្មុំ ក្រុងសួង បន្ទាប់មក ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល ក្នុងខេត្តបាត់ដំបង និងចុងខែវិច្ឆិកានេះ ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កោះនរា ក្នុងរាជធានីភ្នំពេញ។ ការបើកដំណើរការស្ថានីយប្រេងនីមួយៗ គឺជាជំហានមួយឆ្ពោះទៅរកការបំពេញចក្ខុវិស័យរបស់យើងក្នុងការរីកចម្រើនប្រកបដោយចីរភាព និងសេវាកម្មទូទាំងប្រទេស។
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨ មក។ ប៊ីវីអឹម ត្រូវបានបង្កើតឡើងដោយភាគហ៊ុនិកជាជនជាតិកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល។ ពួកយើង មានជំនាញ និងបទពិសោធន៍ក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតដែលមានគុណភាពខ្ពស់។
ឆ្លងកាត់នូវបទពិសោធន៍ជិត ២០ឆ្នាំមកនេះ ប៊ីវីអឹម បានអភិវឌ្ឍខ្លួន និងក្លាយជាក្រុមហ៊ុននាំចូល ចែកចាយប្រេងឥន្ធនៈដែលមានការទទួលស្គាល់ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ប៊ីវីអឹម ចាត់ទុកអាជីវកម្មលក់រាយប្រេងឥន្ធនៈ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តគន្លឹះក្នុងការពង្រីក និងពង្រឹងខ្លួនប្រកបដោយចីរភាព និងដើម្បីឆ្ពោះទៅសម្រេចនូវចក្ខុវិស័យរបស់ក្រុមហ៊ុន។ មូលដ្ឋានគ្រឹះនៃអត្តសញ្ញាញរបស់ ប៊ីវីអឹម គឺការប្រកាន់ខ្ជាប់នូវ “អត្តសញ្ញាណខ្មែរ” និង ឈរលើទស្សនៈវិស័យថា “ខ្មែរ អាចធ្វើបាន និងអាចធ្វើបានដោយល្អប្រសើរ”។
- By:MarComm
- 0 comment
Leave a Reply