ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កួរស្រូវ បើកដំណើរការជាផ្លូវការ ដើម្បីបម្រើដល់សហគមន៍!
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានមោទនភាពក្នុងការប្រកាសបើកដំណើរការជាផ្លូវការ ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កួរស្រូវ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ បន្តសក្តានុពលក្នុងការរីកចម្រើនរបស់ក្រុមហ៊ុនទាំងមូល។ ប៊ីវីអឹម កួរស្រូវ គឺជាស្ថានីយ ប៊ីវីអឹម ស្តង់ដា ទី ៨ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ប៊ីវីអឹម ក្នុងការពង្រីកវត្តមានផ្តល់នូវ ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលផ្តល់ទំនុកចិត្តដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។
ការដំណើរការក្រោមបណ្តាញហ្វ្រេនឆាយរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កួរស្រូវ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំជាមួយសហគ្រិនក្នុងស្រុក ទន្ទឹមនឹងការរក្សាបាននូវស្តង់ដាររបស់ក្រុមហ៊ុនលើផ្នែកគុណភាព សុវត្ថិភាព និងសេវាកម្មអតិថិជន។ ស្ថានីយនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូននូវផលិតផលប្រេងឥន្ធនៈកម្រិតលំដាប់ថ្នាក់ខ្ពស់ សេវាកម្មប្រកបដោយវិជ្ជាជីវៈ ព្រមទាំងបរិស្ថានស្អាត និងប្លែកភ្នែក ដែលរក្សាបាននូវស្តង់ដាគុណភាព និងការពេញចិត្តរបស់អតិថិជនរបស់ ប៊ីវីអឹម។
លោកស្រី ស៊ូ សុភីវ៉ាន់ អគ្គនាយិកាក្រុមហ៊ុន BVM Petroleum បានមានប្រសាសន៍ថា៖ «ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏រំភើប និងជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ ប៊ីវីអឹម ជាមួយនឹងការបើកសម្ពោធជាផ្លូវការនូវស្ថានីយ BVM សាខាកួរស្រូវ ដែលជួយពង្រឹងបន្ថែមទៀតនូវបណ្តាញលក់រាយដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ស្ថានីយថ្មីនេះ ដំណើរការក្រោមបណ្តាញហ្វ្រេនឆាយ ដែលទទួលបានសិទ្ធិស្របច្បាប់ពី ប៊ីវីអឹម ដែលនេះឆ្លុះបញ្ចាំងពីភាពជាដៃគូបន្តបន្ទាប់គ្នារវាង ប៊ីវីអឹម និងដៃគូអាជីវកម្មដ៏មានតម្លៃរបស់យើង ក្នុងការបន្តពង្រីកលទ្ធភាពទទួលបានសេវាកម្មប្រេងឥន្ធនៈដែលមានគុណភាព»។
លោកស្រី សុភីវ៉ាន់ បានបន្តទៀតថា៖ «ការបើកសម្ពោធស្ថានីយ ប៊ីវីអឹម កួរស្រូវ ក៏ជាជំហានដ៏សំខាន់មួយទៀតនៅក្នុងបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាកម្មប្រេងឥន្ធនៈដែលគួរឱ្យទុកចិត្ត តាមរយៈបណ្តាញហ្វ្រេនឆាយដ៏រឹងមាំរបស់យើង ព្រមទាំងចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងការឆ្ពោះទៅមុខ ប៊ីវីអឹម នៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃកាន់តែល្អប្រសើរសម្រាប់អតិថិជន ដៃគូហ្វ្រេនឆាយ និងសហគមន៍នានានៅទូទាំងប្រទេស នឹងនៅតែបន្តរក្សាភាពស្មោះត្រង់ចំពោះការសន្យា របស់ខ្លួនគឺ "បំពេញស្នាមញញឹមរបស់លោកអ្នក” ក្នុងរាល់ការធ្វើដំណើរ»។
នៅឆ្នាំ ២០២៣ ប៊ីវីអឹម បានបើកដំណើរការស្ថានីយស្តង់ដាគំរូដំបូងរបស់ខ្លួន នៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល តាមដោយស្ថានីយបន្តនៅក្នុងខេត្តត្បូងឃ្មុំ ក្រុងសួង បន្ទាប់មក ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល ក្នុងខេត្តបាត់ដំបង ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កោះនរា ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក និងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សែនសុខ ក្នុងរាជធានីភ្នំពេញ។ ការបើកដំណើរការស្ថានីយប្រេងនីមួយៗ គឺជាជំហានមួយឆ្ពោះទៅរកការបំពេញចក្ខុវិស័យរបស់ ប៊ីវីអឹម ក្នុងការរីកចម្រើនប្រកបដោយចីរភាព និងសេវាកម្មទូទាំងប្រទេស។
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨ មក។ ប៊ីវីអឹម ជាក្រុមហ៊ុនដែលមានជំនាញ និងបទពិសោធន៍ក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតដែលមានគុណភាពខ្ពស់ បានបង្កើតឡើងដោយភាគហ៊ុនិកជាជនជាតិកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល ។
- By:MarComm
- 0 comment
Leave a Reply