ប៊ីវីអឹម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុខភាព សុវត្ថិភាព បរិស្ថាន និងគុណភាពការងារ (HSEQ) នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦
ប៊ីវីអឹម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុខភាព សុវត្ថិភាព បរិស្ថាន និងគុណភាព ក្នុងកន្លែងការងារ (HSEQ) ទៅកាន់បុគ្គលិករបស់ ប៊ីវីអឹម កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ដើម្បីពង្រឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ប៊ីវីអឹម ចំពោះសុវត្ថិភាពនៅកន្លែងធ្វើការ ទំនួលខុសត្រូវបរិស្ថាន និងឧត្តមភាពប្រតិបត្តិការ។
វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យបុគ្គលិកនូវចំណេះដឹងសំខាន់ៗ ស្តីពីការកំណត់អត្តសញ្ញាណគ្រោះថ្នាក់នៅកន្លែងធ្វើការ ការការពារហានិភ័យ និងនីតិវិធីឆ្លើយតបបន្ទាន់ប្រកបដោយសុវត្ថិភាព។ បុគ្គលិកបានបញ្ចប់ការបណ្តុះបណ្តាលសុវត្ថិភាពអគ្គីភ័យ រួមទាំងការប្រើប្រាស់យ៉ាងត្រឹមត្រូវនៃបំពង់ពន្លត់អគ្គីភ័យ ការយល់ដឹងអំពីហានិភ័យអគ្គីភ័យ និងវិធីសាស្រ្តក្នុងការជម្លៀសដោយសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះ ក៏បានផ្តល់ដល់បុគ្គលិកនៃចំណេះដឹងពីមូលដ្ឋានគ្រឹះនៃការសង្រ្គោះបឋម ដោយការអនុវត្តផ្ទាល់នៃជំនាញជាក់ស្តែងដូចជាការធ្វើចលនាបេះដូង ការថែទាំមុខរបួស និងបច្ចេកទេសឆ្លើយតបភ្លាមៗ ដើម្បីជួយដល់បុគ្គលដែលរងរបួស មុនពេលជំនួយផ្នែកវេជ្ជសាស្ត្រដែលមានជំនាញវិជ្ជាជីវៈមកដល់។
តាមរយៈការអនុវត្តជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកយល់ដឹងកាន់តែច្បាស់ និងមានទំនុកចិត្តជាងមុនក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះអាសន្ន ដែលធានាបាននូវសុវត្ថិភាពរបស់អតិថិជន ក្រុមការងារ ក្រុមហ៊ុន និងបរិស្ថាន។
វគ្គបណ្តុះបណ្តាលនេះ ឆ្លុះបញ្ចាំងពីការបន្តយកចិត្តទុកដាក់របស់ ប៊ីវីអឹម ក្នុងការរក្សាបាននូវស្តង់ដាខ្ពស់បំផុតនៃសុខភាព សុវត្ថិភាព ការការពារបរិស្ថាន និងគុណភាពសេវាកម្មជារៀងរាល់ថ្ងៃ។
- By:MarComm
- 0 comment
Leave a Reply