ប៊ីវីអឹម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពនិងរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ ទៅកាន់បុគ្គលិកនៅស្ថានីយ។

News | December 26, 2024 | By: MarComm

សុវត្ថិភាព គឺជាអាទិភាពចម្បងរបស់ ប៊ីវីអឹម! 

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពក្នុងការពន្លត់អគ្គីភ័យ ទៅកាន់បុគ្គលិកនៅស្ថានីយ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យបុគ្គលិក ស្វែងយល់ពីនីតិវិធីផ្សេងៗពេលមានអាសន្ន ឱ្យបុគ្គលិកមានការត្រៀមខ្លួន យល់ដឹងពីការការពារនិងពន្លត់អគ្គីភ័យ និងយល់ដឹងពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យយ៉ាងត្រឹមត្រូវ នៅពេលមានករណីអគ្គីភ័យឆាបឆេះលក្ខណៈទ្រង់ទ្រាយតូច។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃវគ្គបណ្តុបណ្តាលពាក់ព័ន្ធនឹងសុវត្ថិភាពក្នុងការផ្តល់សេវាកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីធានាថា ពួកយើងផ្តល់ជូននូវសេវាកម្មដោយសុវត្ថិភាពបំផុតដល់អតិថិជន។

MarComm
Author: MarComm

Leave a Reply