កម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ ២០២៦ “រួមគ្នាដើម្បីជវភាព ប៊ីវីអឹម”

News | February 20, 2026 | By: MarComm

ប៊ីវីអឹម បានរៀបចំកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ កាលពីថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2026 ក្រោមប្រធានបទ "រួមគ្នាដើម្បីជវភាព ប៊ីវីអឹម" នៅសណ្ឋាគារ សាំងគ្រីឡា ភ្នំពេញ ជារាត្រីនៃការអបអរសាទរ និងការរួបរួម ។

កម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ “រួមគ្នាដើម្បីជវភាព ប៊ីវីអឹម” ធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផលនៃឆ្នាំចាស់ និងការទទួលស្គាល់ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញ ប៊ីវីអឹម ទៅមុខជានិច្ច។ កម្មវិធីពិធីនេះមិនត្រឹមតែពង្រឹងចំណងមិត្តភាពក្នុងចំណោមបុគ្គលិកទាំងអស់ប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងនូវចក្ខុវិស័យរួមមួយ ដើម្បីឈានទៅមុខកាន់តែលឿន និងសម្រេចបានកាន់តែច្រើនជាមួយគ្នា។

កម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ ប៊ីវីអឹម ក្នុងការឱ្យតម្លៃបុគ្គលិក និងការជួយជ្រោមជ្រែង ដែលបុគ្គលិកគ្រប់រូបដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ថាមពលដល់ដំណើរឆ្ពោះទៅមុខរបស់ ប៊ីវីអឹម។ ប៊ីវីអឹម រួមគ្នា បន្តជំរុញការបង្កើនល្បឿនឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។

MarComm
Author: MarComm

Leave a Reply