“ការចាប់យកជំនាញជាទេពកោកុសល្យ បានផ្តល់នៅនូវភាពរីកចម្រើនចំរើន ទាំងការងារ និងខ្លួនឯងផ្ទាល់” - អ្នកនាង ឬទ្ធិ និមល មន្រ្តីលទ្ធកម្មជាន់ខ្ពស់ ប៊ីវីអឹម។

News | May 10, 2024 | By: admin

ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ ឬទ្ធិ និមល ពិតជារំភើបណាស់ក្នុងការចាប់ផ្តើមឱកាសថ្មីរបស់ខ្ញុំជាមួយ ប៊ីវីអឹម ។

ក្រោយបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ ២០១៨ នាងខ្ញុំបានចូលបម្រើការងារនៅបណ្តាក្រុមហ៊ុន និងសហគ្រាសមួយចំនួនលើផ្នែកផ្សេងៗខុសៗគ្នា។ បន្ទាប់ពីទទួលបានឱកាសបម្រើការងារនៅក្នុងក្រុមហ៊ុនមួយជា មន្រ្តីផ្នែកលទ្ធកម្ម ខ្ញុំបានដឹងថា ជំនាញ និងទេពកោសល្យរបស់នាងខ្ញុំ ត្រូវគ្នាទៅនឹងមុខងារមួយនេះ ក្នុងការគ្រប់គ្រងការបញ្ជាទិញផលិតផល។ ហើយខ្ញុំរក្សាមុខតំណែងក្នុងនាមជា មន្រ្តីលទ្ធកម្មចាប់តាំងពីពេលនោះមក។

រហូតនៅចុងឆ្នាំ២០២៣ ខ្ញុំបានសម្រេចចិត្តបោះជំហានថ្មី ក្នុងការចាប់ផ្តើមការងារជាមួយ ប៊ីវីអឹម តួនាទីជា មន្រ្តីលទ្ធកម្មជាន់ខ្ពស់។ ខ្ញុំដឹងថា ការចាប់ផ្តើមដំណើរថ្មី តែងតែជួបការប្រកួតប្រជែងថ្មីៗ ទាំងទៅលើដំណើរការការងារមួយចំនួន និង វប្បធម៌នៃការប្រកបការងារ។ ប៉ុន្តែខ្ញុំបានតាំងចិត្ត និងត្រៀមខ្លួនរួចរាល់ ជាមួយបទពិសោធន៍ថ្មីៗទាំងនេះ។

ក្នុងពេលជាមួយគ្នានេះ ខ្ញុំនៅតែប្រកាន់ជំហរក្នុងការប្រព្រឹត្តអាកប្បកិរិយាវិជ្ជមានរបស់ខ្ញុំប្រកបដោយសុទិដ្ឋិនិយមចំពោះមជ្ឃដ្ឋានជុំវិញការឆ្លើយតប ការរក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកផ្សេងទៀត និងផ្តល់តម្លៃសម្រាប់ការងារជាក្រុមដើម្បីសម្រេចបាននូវគោលដៅរួម។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើររបស់ខ្ញុំជាមួយ ប៊ីវីអឹម នឹងក្លាយជាដំណើរមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុតដែលមិនធ្លាប់មានសម្រាប់ខ្ញុំ។ ខ្ញុំមិនអាចទន្ទឹងរង់ចាំនូវរឿងគួរអោយរំភើបលើវិថីមួយនេះបានទេ ហើយខ្ញុំទន្ទឹងរង់ចាំការបំពេញការងារជាមួយអ្នកទាំងអស់គ្នា។

admin
Author: admin