Maintenance Officer (ជាងទឹក-ភ្លើង): 01 Post

| June 23, 2026 | By: admin

ភារកិច្ច និងការទទួលខុសត្រូវ (Job Description)
គ្រប់គ្រង និងថែទាំស្ថានីយប្រេងឥន្ធនៈ៖ ចុះពិនិត្យ តាមដាន និងធានាថាប្រព័ន្ធដំណើរការទាំងមូលនៅក្នុងស្ថានីយប្រេងឥន្ធនៈ និងការិយាល័យរបស់ក្រុមហ៊ុនដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។
ការងារជាងភ្លើង (Electrical Maintenance)៖ ពិនិត្យ ប្រព័ន្ធភ្លើង គំនូសខ្សែភ្លើង ទូបញ្ជាអគ្គិសនី និងម៉ាស៊ីនបូមប្រេង ដើម្បីបង្ការហានិភ័យផ្សេងៗ និងជួសជុលជាបន្ទាន់ពេលមានបញ្ហាទាក់ទងនឹងចរន្តអគ្គិសនី។
ការងារជាងទឹក (Plumbing Maintenance)៖ ថែទាំ និងជួសជុលប្រព័ន្ធទឹក បំពង់បង្ហូរទឹក និងប្រព័ន្ធសុវត្ថិភាពទឹកការពារអគ្គិភ័យនៅក្នុងស្ថានីយ និងការិយាល័យ
ការថែទាំ (Preventive Maintenance)៖ រៀបចំកាលវិភាគចុះពិនិត្យឧបករណ៍បច្ចេកទេស និងម៉ាស៊ីននានាតាមស្ថានីយជាប្រចាំ ដើម្បីកាត់បន្ថយការខូចខាតជាយថាហេតុ។
ការអនុវត្តស្តង់ដារសុវត្ថិភាព៖ ធានាថារាល់ការជួសជុល និងថែទាំទាំងអស់ អនុលោមទៅតាមបទដ្ឋានបច្ចេកទេស និង ស្តង់ដារសុវត្ថិភាពខ្ពស់ (ចៀសវាងដាច់ខាតនូវការបង្កឱ្យមានផ្កាភ្លើង ឬគ្រោះថ្នាក់ជាយថាហេតុ)។
-របាយការណ៍ការងារ៖ ធ្វើរបាយការណ៍ស្តីពីស្ថានភាពម៉ាស៊ីន ឧបករណ៍ និងសម្ភារៈដែលត្រូវផ្លាស់ប្តូរជូនទៅកាន់ប្រធានផ្នែក។

លក្ខខណ្ឌតម្រូវ៖
កម្រិតវប្បធម៌៖ បញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេស ឬមានសញ្ញាបត្រកម្រិតវិញ្ញាបនបត្រ ផ្នែកអគ្គិសនី ផ្នែកបរិក្ខារទឹក ឬជំនាញពាក់ព័ន្ធ។
បទពិសោធន៍ការងារ៖ មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំឡើងទៅ លើការងារជាជាងភ្លើង និងជាងទឹក។ (អាទិភាពពិសេសសម្រាប់អ្នកធ្លាប់មានបទពិសោធន៍ការងារក្នុងស្ថានីយប្រេងឥន្ធនៈ ឬរោងចក្រ)។
ចំណេះដឹងបច្ចេកទេស៖ យល់ដឹងច្បាស់ពីប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក និងរបៀបប្រើប្រាស់ឧបករណ៍បច្ចេកទេសជួសជុលនានា។
ការយល់ដឹងពីសុវត្ថិភាព៖ មានការយល់ដឹងខ្ពស់ផ្នែកប្រព័ន្ធការពារសុវត្ថិភាព និងហានិភ័យការងារ (HSE) ជាពិសេសនៅក្នុងបរិស្ថានដែលងាយឆេះ (ស្ថានីយប្រេងឥន្ធនៈ)។

លក្ខណៈសម្បត្តិផ្ទាល់ខ្លួន៖
-មានភាពស្មោះត្រង់ ហ្មត់ចត់ និងមានការទទួលខុសត្រូវខ្ពស់លើការងារ។
-មានសុខភាពល្អ រហ័សរហួន និងអាចដោះស្រាយបញ្ហាចោទ បានទាន់ពេលវេលា។
-មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងអាចចុះទៅតាមបណ្តាស្ថានីយនានាបាន (បើមានតម្រូវការ)។

Grade: Officer
ប្រភេទ: ពេញម៉ោង
ទីតាំង៖ ភ្នំពេញ
តម្រូវការ: 1

ដាក់ពាក្យសម្រាប់មុខតំណែងនេះ

ប្រភេទឯកសារដែលអនុញ្ញាត៖ .pdf, .docx