ប៊ីវីអឹម បានចូលរួមចំណែក ក្នុងទិវាសំអាតពិភពលោក ២០២៤

ប៊ីវីអឹម មានសេចក្តីសោមនស្ស ដែលបានចូលរួមចំណែកក្នុង ទិវាសំអាតពិភពលោក លើកទី៧ ដែលរៀបចំឡើងដោយអង្គការ សំអាតទន្លេ សមុទ្រ នៅបរិវេណ សួនតេជោមាស តេជោយ៉ត កាលពីថ្ងៃទី ២១ ខែកញ្ញា។
ជាមួយគ្នានេះដែរ ក្រុមការងារ ប៊ីវីអឹម ដែលនៅតាមស្ថានីយ និងមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ពួកយើង ក៏បានរួមចំណែកក្នុងសកម្មភាពនេះ ពីចម្ងាយនៅតាមទីតាំងរៀងៗខ្លួនផងដែរ។
តាមរយៈការចូលរួមសំអាតយ៉ាងសកម្មនេះ ពួកយើងជឿជាក់ថា ពួកយើងបានចូលរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ការការពារ និងស្រឡាញ់បរិស្ថាន ដែលជាកិច្ចចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាមានបរិស្ថានស្អាត និងគ្មានសំរាម។ មិនតែប៉ុណ្ណោះ នេះក៏ជាសារមួយដ៏ច្បាស់លាស់ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាស្អាត ខ្មែរធ្វើបាន។
- By:MarComm
- 0 comment