ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ប្រកាសភាពជាដៃគូជាមួយវិទ្យាល័យ ជាស៊ីម ព្រែកអញ្ចាញ ផ្តល់ជូនកម្មវិធី "អានុភាព ដើម្បីការអប់រំ"

ប៊ីវីអឹម មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយវិទ្យាល័យ ជាស៊ីម ព្រែកអញ្ចាញ ដោយផ្តល់ជូនកម្មវិធី "អានុភាព ដើម្បីការអប់រំ" ដែលកម្មវិធីនេះ ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម របស់ ប៊ីវីអឹម ក្នុងការចូលរួមគាំទ្រដល់ការអប់រំ និងការអភិវឌ្ឍក្នុងសហគមន៍។
កម្មវិធី "អានុភាព ដើម្បីការអប់រំ" នេះចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ដែលផ្តល់ទឹកប្រាក់ ឬបរិមាណប្រេងត្រឡប់មកវិញ ៥% ដល់ចំពោះតែលោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃវិទ្យាល័យ ជាស៊ីម ព្រែកអញ្ចាញ នៅពេលពួកគាត់ចាក់ប្រេងឥន្ធនៈតាមកម្មវិធី អានុភាព នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ។ ប៊ីវីអឹម សង្ឃឹមថាកម្មវិធីនេះ នឹងជួយសម្រួលបន្ទុកខ្លះៗលើការចំណាយលើប្រេងឥន្ធនៈរបស់លោកគ្រូអ្នកគ្រូ និងបុគ្គលិករបស់សាលា។
ថ្មីៗកន្លងទៅនេះ ប៊ីវីអឹម ក៏បានសហការជាមួយសាលា រៀបចំកម្មវិធីទំនួលខុសត្រូវសង្គម "រត់ដើម្បីសុខភាពសហគមន៍" ដែលកម្មវិធីនេះ បានលើកទឹកចិត្តសិស្សានុសិស្សឱ្យចូលរួមក្នុងការលេងកីឡា លើកកម្ពស់ដល់សុខភាពរបស់សិស្សានុសិស្ស ដោយពួកយើងជឿជាក់ថា រាងកាយដែលមានសុខភាពល្អ នឹងនាំមកនូវភាពជោគជ័យនាពេលអនាគតដល់ពួកគេ ដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ទាំងមូល។
អានុភាព ជាកម្មវិធីចាក់ប្រេងតាមទូរស័ព្ទបង្កើតឡើងដោយក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវិអឹម។ អានុភាព ត្រូវបានរចនាឡើងជាពិសេសដើម្បីជួយសម្រួលដល់ដំណើរការចាក់ប្រេងឥន្ធនៈរបស់អ្នកអ្នកប្រើប្រាស់យាន្តយន្ត និងកាត់បន្ថយបញ្ហាទូទៅមួយចំនួន ដែលជួបប្រទះនៅពេលចាក់ប្រេងតាមវិធីមុនៗ។ អតិថិជនទាំងអស់ អាចធ្វើការតាមដាន ដើម្បីរីករាយជាមួយការផ្តល់ជូនយ៉ាងពិសេស និងសេវាកម្មផ្សេងៗទៀតតាមរយៈ អានុភាព នៅពេលខាងមុខឆាប់ៗនេះ។
- By:MarComm
- 0 comment