ប៊ីវីអឹម រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍!” សហការជាមួយ វិទ្យាល័យ ជា ស៊ីម...
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍!” សហការជាមួយ វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ។
សកម្មភាពនេះ គឺជាជំហានមួយឆ្ពោះទៅមុខក្នុងការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ឲ្យកាន់តែប្រសើរ តាមរយៈការចូលរួមលេងកីឡា ដោយចាប់ផ្តើមចេញពីស្ថាប័នអប់រំ។ ពួកយើងចង់លើកទឹកចិត្ត និងកៀរគរសិស្សានុសិស្សចូលរួមលេងកីឡា ព្រោះពួកយើងជឿជាក់ថា កីឡាផ្តល់ប្រយោជន៍យ៉ាងធំធេងដល់សុខភាព និងសុខុមាលភាពទូទៅ។
លោកស្រី មាស គន្ធា នាយិការងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានមានប្រសាសន៍ថា “តាមរយៈកីឡា ពួកយើងជឿជាក់យ៉ាងមុតមាំថា ពួកយើងបានចូលរួមចំណែកក្នុងការដឹកនាំសិស្សានុសិស្ស បណ្តុះស្មារតី និងរាងកាយពួកគេឱ្យមានសុខភាពល្អ ដែលនេះក៏ជាផ្នែកមួយនៃការត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់ របស់ពួកគេផងដែរ។ ជាងនេះទៅទៀត នៅពេលដែលសិស្សានុសិស្សមានសុខភាពល្អ សាលារៀនក៏មានសុខភាពល្អ នៅពេលដែលសាលារៀនមានសុខភាពល្អ សហគមន៍ទាំងមូលក៏មានសុខភាពល្អដូចគ្នា!”
បន្ថែមពីលើការលើកកម្ពស់សុខភាព កម្មវិធីនេះ ក៏ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការឈ្នះរង្វាន់ជាច្រើន រួមបញ្ចូលទាំងឱកាសក្នុងការចូលរួមសកម្មភាព CSR ដែលរៀបចំដោយក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ។ សិស្សដែលឈ្នះ នឹងមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិដ៏មានកិត្យានុភាពដែលធ្វើឡើងនៅខេត្តសៀមរាប ឈ្មោះថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ។ នេះ មិនត្រឹមតែជារង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងកម្មវិធីប្រកួតនោះទេ ប៉ុន្តែវាក៏នឹងជួយពួកគេក្នុងការចូលរួមឃើញពីសកម្មភាពទ្រង់ទ្រាយធំមួយ ដោយមានរួមជាមួយនឹងបុគ្គលិករបស់ពួកយើងផងដែរ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ សិស្សានុសិស្សនឹងអាចពង្រីកទស្សនៈ និងចំណេះដឹងរបស់ពួកគេ និងជំរុញពួកគេឱ្យរក្សាសុខភាពល្អ ដើម្បីពួកគេអាចរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅពេលក្រោយនៅក្នុងសហគមន៍របស់ពួកគេនៅពេលបន្តបន្ទាន់នៅថ្ងៃខាងមុខ។
កើតចេញពីបេសកកម្ម និងតម្លៃស្នូលរបស់ពួកយើង កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានគោលបំណងចូលរួមចំណែកនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ និងអ្នកដែលពាក់ព័ន្ធ។ វាមិនមានតែជាការផ្តល់ត្រឡប់ទៅកាន់សហគមន៍ទេ ប៉ុន្តែវាជាការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា។
- By:MarComm
- 0 comment
Leave a Reply