ភារកិច្ច និងការទទួលខុសត្រូវ៖
- ការងារជួសជុល និងថែទាំរថយន្តដឹកប្រេង
- ពិនិត្យ វិនិច្ឆ័យ និងជួសជុលរថយន្តដឹកប្រេងភ្លាមៗ នៅពេលដែលអ្នកបើកបររាយការណ៍ពីបញ្ហាបច្ចេកទេស ឬការខូចខាត (ដូចជា ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីន ប្រព័ន្ធភ្លើង តួឡាន និងកង់)។
- ធ្វើការថែទាំទូទៅជាប្រចាំ ដូចជា ប្តូរប្រេងម៉ាស៊ីន តម្រងប្រេង និងពិនិត្យកម្រិតទឹកស្អំជាដើម។
- ធានាថា រថយន្តដឹកជញ្ជូនទាំងអស់ស្ថិតក្នុងស្ថានភាពមានសុវត្ថិភាពខ្ពស់បំផុត និងស្របតាមស្តង់ដារសុវត្ថិភាពរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ មុនពេលចេញដំណើរ។
- ការងារគាំទ្រផ្នែកម៉ាស៊ីនលាងរថយន្ត
- ចុះពិនិត្យ ថែទាំ និងជួសជុលម៉ាស៊ីនលាងរថយន្តស្វ័យប្រវត្ត នៅតាមស្ថានីយប្រេងឥន្ធនៈ តាមការចាត់តាំង។
- ដោះស្រាយបញ្ហាបច្ចេកទេសទាក់ទងនឹង ប្រព័ន្ធទឹក សម្ពាធទឹក ម៉ូទ័រ ដូរខ្សែពាន និងប្រព័ន្ធបញ្ជាមេកានិចរបស់ម៉ាស៊ីនលាងរថយន្ត។
- ការគ្រប់គ្រងគ្រឿងបន្លាស់ និងរបាយការណ៍
- គ្រប់គ្រង និងថែរក្សាឧបករណ៍ជាង ព្រមទាំងសម្ភារៈជួសជុលឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
- ស្នើសុំទិញគ្រឿងបន្លាស់ដែលចាំបាច់ និងធ្វើរបាយការណ៍សង្ខេបអំពីការជួសជុលជូនប្រធានក្រុម។
លក្ខខណ្ឌការងារ៖
- កម្រិតវប្បធម៌/ជំនាញ៖ មានវិញ្ញាបនបត្របច្ចេកទេស ឬសញ្ញាបត្រផ្នែក មេកានិករថយន្ត ឬជំនាញប្រហាក់ប្រហែល។
- បទពិសោធន៍ការងារ៖ មានបទពិសោធន៍យ៉ាងតិច ២ ទៅ ៣ ឆ្នាំ ក្នុងការជួសជុលរថយន្តធុនធំ (ឡានដឹកទំនិញ ឬឡានទឹក/ប្រេង)។
- ចំណេះដឹងបន្ថែម៖ បើមានចំណេះដឹងផ្នែកប្រព័ន្ធទឹក ម៉ូទ័រ ឬអគ្គិសនី (ដើម្បីជួសជុលម៉ាស៊ីនលាងឡាន) នឹងត្រូវផ្តល់អាទិភាព។
- អត្តចរិត និងរូបសម្បត្តិ៖ ឧស្សាហ៍ព្យាយាម ហ្មត់ចត់ មានសុខភាពល្អ (អាចលើកដាក់របស់ធ្ងន់បាន) និងមានស្មារតីការងារក្រុមខ្ពស់។
- ការយល់ដឹងពីសុវត្ថិភាព៖ មានការយល់ដឹងច្បាស់លាស់អំពី បទដ្ឋានសុវត្ថិភាព (HSE) ក្នុងការធ្វើការងារក្បែរតំបន់ប្រេងឥន្ធនៈ។