តួនាទី និង ការទទួលខុសត្រូវ៖
- គ្រប់គ្រងការប្រើប្រាស់ស្តុកប្រេងរបបសម្រាប់ចាក់រថយន្តដឹកជញ្ជូន។
- គ្រប់គ្រងស្តុកសម្ភារៈប្រើប្រាស់ (គ្រឿងបន្លាស់រថយន្ត, សំបកកង់, ប្រេងម៉ាស៊ី…)។
- ត្រួតពិនិត្យ និងបើកស្តុកសម្ភារៈប្រចាំថ្ងៃទៅតាមនីតិវិធីដែលបានកំណត់។
- រាប់ និងធ្វើរបាយការណ៍ស្តុកសម្ភារៈប្រចាំថ្ងៃ ប្រចាំខែអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ធ្វើសំណើសម្ភារៈបំពេញស្តុកទៅតាមការកំណត់ដើម្បីធានាថាសម្ភារៈដែលត្រូវការមានស្តុកគ្រប់គ្រាន់ គ្រប់ពេលវេលា។ រួមទាំងធ្វើសំណើសុំជុសជុលរថយន្តពេលមានតម្រូវការ។
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សម្ភារៈ (គ្រឿងបន្លាស់) ពេលទទួលពីផ្នែកលទ្ធកម្ម ដើម្បីប្រាកដថា គ្រឿងបន្លាស់ដែលទិញមក ត្រឹមត្រូវតាមការស្នើសុំ។
- ស្តុកសម្ភារៈ និងរបស់របរប្រើប្រាស់នានា នៅរោងជាង និងឃ្លាំងស្តុកត្រូវរៀបចំទុកដាក់អោយបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ បរិស្ថាននៅកន្លែងការងារមានអនាម័យល្អ។
- តាមដានការប្រើប្រាស់សម្ភារៈ (គ្រឿងបន្លាស់រថយន្ត, សំបកកង់, ប្រេងម៉ាស៊ី…) ដើម្បីធានាថារាល់ផលិតផលដែលទិញមកប្រើមានគុណភាព ហើយការប្រើប្រាស់ និងថែទាំបានអនុលោមតាមបទដ្ឋានបច្ចេកទេស។
- ជួយគ្រប់គ្រងសម្ភារៈប្រើប្រាស់តាមរថយន្តអោយបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព (ត្រូវមានបញ្ជីសំភារៈ និងមានកាលវិភាគត្រួតពិនិត្យ)។
- ជួយតាមដានការថែទាំរថយន្ត (រួមទាំងការលាងសំអាតរថយន្ត) របស់មន្ត្រីបើកបរ ត្រូវប្រាកដថារថយន្តត្រូវបានថែទាំទៀងទាត់តាមការកំណត់។
- ការងារផ្សេងទៀតទៅតាមភាពចាំបាច់ និងការស្នើសុំរបស់ប្រធាន។
លក្ខណៈសម្បត្តិ៖
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ឬជំនាញដែលពាក់ព័ន្ធ។
- បទពិសោធន៍៖ មានបទពិសោធន៍យ៉ាងតិចពី ១ ទៅ ២ ឆ្នាំ ក្នុងការគ្រប់គ្រងស្តុក គ្រប់គ្រងឃ្លាំង ឬការត្រួតពិនិត្យសារពើភ័ណ្ឌ បើមានបទពិសោធន៍ក្នុងវិស័យយានយន្ត ឬប្រេងឥន្ធនៈកាន់តែប្រសើរ។
- ជំនាញបច្ចេកទេស៖ ស្ទាត់ជំនាញក្នុងការប្រើប្រាស់ Microsoft Office (ជាពិសេសកម្មវិធី Excel សម្រាប់ការតាមដានសារពើភ័ណ្ឌ) និងយល់ដឹងពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្តុក។
- ចំណេះដឹង៖ មានចំណេះដឹងមូលដ្ឋានអំពីគ្រឿងបន្លាស់យានយន្ត ប្រេងរំអិល និងតម្រូវការផ្សេងៗក្នុងការថែទាំយានយន្ត។
- ភាសា៖ មានជំនាញទំនាក់ទំនងល្អទាំងភាសាខ្មែរ និងភាសាអង់គ្លេស(មធ្យម)
- លក្ខណៈសម្បត្តិ៖ មានភាពស្មោះត្រង់ខ្ពស់ ហ្មត់ចត់លើការងារ និងមានសមត្ថភាពអាចធ្វើការក្នុងបរិយាកាសយានដ្ឋាន ឬរោងជាងបាន។
- កម្លាំងកាយសម្បទា៖ មានកាយសម្បទារឹងមាំ អាចចុះរាប់ស្តុកផ្ទាល់ និងរៀបចំគ្រឿងបន្លាស់ធ្ងន់ៗតាមការចាំបាច់។